**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សមាជិក សភា កំពូល របស់ ចិន ជួប ពិភាក្សា ជាមួយ ប្រធាន ព្រឹទ្ធសភា អ៊ូសបេគីស្ថាន


ប៉េកាំង៖ សមាជិកសភាកំពូលរបស់ប្រទេសចិន លោក Li Zhanshu បានជួបពិភាក្សាជាមួយលោក Tanzila Narbayeva ប្រធានព្រឹទ្ធសភានៃប្រទេសអ៊ូសបេគីស្ថាន តាមរយៈ តំណភ្ជាប់វីដេអូ ដោយភាគីទាំងពីរបានយល់ព្រមបង្កើនការផ្លាស់ប្តូរសភា ដើម្បីជួយសម្រួល ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។

លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ (NPC) បានលើកឡើងដូច្នេះថា នៅពេលដែលប្រទេសចិន និងអ៊ូសបេគីស្ថានបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេ គួរតែត្រូវធ្វើបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនងរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រៀងៗខ្លួនរបស់ប្រទេសទាំងពីរ។

លោកបានកត់សម្គាល់ថា ការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការពង្រឹងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមកគឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អ៊ូសបេគីស្ថាន។

លោក Li បានមានប្រសាសន៍ថា អ៊ូសបេគីស្ថានបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវ ជំហររបស់ចិន លើបញ្ហាទាក់ទង នឹងកោះតៃវ៉ាន់ ហុងកុង ស៊ីនជាំង និងទីបេ ក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងចលនាអ៊ីស្លាម តួគីស្ថាន ខាងកើត ហើយប្រទេសចិនបានកោតសរសើរចំពោះរឿងនេះ។

លោកបានបន្ថែមថា ចិននឹងគាំទ្រយ៉ាងម៉ឺងម៉ាត់ អ៊ូសបេគីស្ថាន ក្នុងការបន្តដំណើរអភិវឌ្ឍន៍ដែលសមស្រប នឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី។

លោក Li បានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការ ជាមួយ ប្រទេសអ៊ូសបេគីស្ថាន ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីរួមគ្នាការពារសន្តិសុខ និងស្ថិរភាពក្នុងតំបន់។

លោកបានមានប្រសាសនថា ប្រទេសចិនក៏កោតសរសើរចំពោះការគាំទ្រ របស់អ៊ូសបេគីស្ថាន សម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ហើយទន្ទឹងរង់ចាំធ្វើការជាមួយអ៊ូសបេគីស្ថាន និងសហគមន៍ អន្តរជាតិ ដើម្បីអនុវត្តលទ្ធផលនៃ កិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍន៍សកលដែលបានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា។

លោក Li បាននិយាយថា NPC លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅ មកជាមួយ ព្រឹទ្ធសភានៃប្រទេសអ៊ូសបេគីស្ថានគ្រប់កម្រិត ដោយមានគោលបំណងជួយសម្រួល ដល់បរិយាកាស ផ្លូវច្បាប់ដោយយុត្តិធម៌ និងតម្លាភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Narbayeva បាននិយាយថា Uzbekistan ប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយ ព្រឹទ្ធសភា បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយ NPC និងខិតខំប្រឹងប្រែង ឥតឈប់ឈ រដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងការពារសន្តិភាព និងស្ថិរភាព ក្នុងតំបន់។

 

 

អត្ថបទដែលជាប់ទាក់ទង