**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

អនុប្រធានទី១ រដ្ឋសភា បង្ហាញពីមោទនភាពរបស់កម្ពុជា ក្នុងការបញ្ជូនកងកម្លាំងមួកខៀវជានារី និងការលើកកម្ពស់សមភាពយេនឌ័រ

ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារស្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ លោកជំទាវ នន់ ថាវី ចូលជួបសំដែងការគួរសមនិង អបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់ស្ត្រីកម្ពុជា ក្នុងបុព្វហេតុជាតិ និងសន្តិភាពពិភពលោក។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញមោទនភាពចំពោះប្រទេសកម្ពុជាដែលបានក្លាយជាប្រទេសឈានមុខគេក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី (កងកម្លាំងមួកខៀវ) ទៅកាន់បេសកកម្មអង្គការសហប្រជាជាតិ ពោលគឺប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោម ១២០ ប្រទេសទូទាំងពិភពលោក និង ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន គ្រាដែលចំនួនស្ត្រីក្នុងជួរកងទ័ពមួកខៀវមានរហូតដល់ ២១% ដែលជាតួលេខលើសពីគោលដៅកំណត់របស់អង្គការសហប្រជាជាតិ។

ឯកឧត្ដមអនុប្រធានទី១ បានរំលេចថា ក្នុងអាណត្តិទី៧នេះ កម្ពុជាបានសរសេរទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈការបោះឆ្នោតជ្រើសរើស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាស្ត្រីដំបូងគេបង្អស់ដែលកាន់តំណែងជា «ប្រធានរដ្ឋសភា»។ នេះគឺជាសក្ខីភាពច្បាស់លាស់បំផុតនៃការផ្ដល់តម្លៃ និងសិទ្ធិអំណាចសម្រេចចិត្តកម្រិតខ្ពស់ដល់ស្ត្រីក្នុងវិស័យនយោបាយ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសង្កត់ធ្ងន់បន្ថែមថា រដ្ឋសភាកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំពារសិទ្ធិស្ត្រីតាមរយៈយន្តការនីតិកម្ម ដោយក្នុងនោះ ក្នុងចំណោមច្បាប់ជាង ៦០០ ដែលកំពុងមានធរមាន រដ្ឋសភាបានបញ្ជ្រាបយ៉ាងហ្មត់ចត់នូវសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី។ លើសពីនេះរដ្ឋសភាកម្ពុជាក៏បានជំរុញឱ្យតំណាងស្ត្រីចូលរួមយ៉ាងសកម្មក្នុងវេទិកាសំខាន់ៗដូចជា APPF, AIPA និង APF ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគសម័យឌីជីថល។

ឯកឧត្ដមអនុប្រធានទី១រដ្ឋសភាបានផ្តោតចំណាប់អារម្មណ៍លើមូលបទឆ្នាំ២០២៦ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយបញ្ជាក់ថា សន្តិភាពគឺជាគ្រឹះតែមួយគត់សម្រាប់ការអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានអំពាវនាវឱ្យបុរស និងក្មេងប្រុស ចូលរួមចែករំលែកការងារផ្ទះ ដើម្បីផ្ដល់ឱកាសឱ្យស្ត្រីអាចបញ្ចេញសមត្ថភាពក្នុងសង្គមបានពេញលេញ។”សមភាពយេនឌ័រ គឺជាសមិទ្ធផលរបស់សង្គមទាំងមូល មិនមែនសម្រាប់តែស្ត្រីម្នាក់ឯងនោះទេ”។

ជាកិច្ចបញ្ចប់ ឯកឧត្ដមបានផ្ដល់ការគាំទ្រពេញទំហឹងដល់ផែនការសកម្មភាពរបស់ក្រុមការងារស្ត្រី និងសន្យាបន្តតាមដានការអនុវត្តច្បាប់នានា ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រី ទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌ និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង