**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមករា-កុម្ភៈ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ លោកនាយការិយាល័យទាំង១១ និងស្នងការរងនគរបាលផែនការងារជំនាញប្រឆាំងគ្រឿងញៀនរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធ ZOOM។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានលើកឡើងថា កិច្ចប្រជុំសំខាន់ផ្តោតទៅលើពង្រឹងការស៊ើបអង្កេតបទល្មើសគ្រឿងញៀន និការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ (Database System) ការអនុវត្ត-ការគ្រប់គ្រងការអនុវត្តដីកា និងការសម្អាតប្រាក់ ខណៈរបាយការណ៍ប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៦នេះ នៅពុំទាន់មានសញ្ញាថមថយនៅឡើយ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ បន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការអាទិភាពមួយ និងបានដាក់បញ្ចូលការងារនេះទៅក្នុងមុំមួយ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវគោលការណ៍ស្តីពី «សម្អាត ផ្ទះយើង និងសម្អាតចក ចេញពីផ្ទៃបឹង» ដោយបានដាក់ចេញនូវបទបញ្ជាលេខ០១បប ស្តីពីការដាក់ចេញនូវវិធានការហ្មឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តផងដែរ។ មួយវិញទៀត លទ្ធផលកិច្ចប្រតិបត្តិការស៊ើបអង្កេត និងបង្រ្កាបការប្រើប្រាស់ លួចលាក់កែច្នៃ ជួញដូរ នូវសារធាតុញៀន ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុសផុលផងដែរ។

ដើម្បីពង្រឹងការគ្រប់គ្រងស៊ើបអង្កេត និងបង្រ្កាបឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានដាក់ទិសដៅសម្រាប់យកទៅអនុវត្តបន្តរួមមាន ៖
១-បន្តពង្រឹងការស្រាវជ្រាវស៊ើបអង្កេតបទល្មើសគ្រឿងញៀន
២-ត្រូវកសាងកម្លាំង និងប្រមូលព័ត៌មានពីមូលដ្ឋាន
៣-ត្រូវមានកិច្ចសហការល្អជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
៤-ត្រូវល្បាតតាមទីតាំងប្រមូលផ្តុំ ពិសេសទីកន្លែងក្លឹបកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ និងតាមទីសួនច្បារសាធារណៈ នានាដែលជាកន្លែងយុវវ័យប្រមូលផ្តុំគ្នា៕

អត្ថបទដែលជាប់ទាក់ទង