លោក ដូណាល់ ត្រាំ៖ មានបេក្ខជនល្អៗមួយចំនួនដែលនឹងត្រូវដឹកនាំអ៉ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់

វ៉ាស៊ីនតោន៖ បើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមានបេក្ខជនល្អៗមួយចំនួនដែលនឹងត្រូវដឹកនាំអ៉ីរ៉ង់ បន្ទាប់ពីរូបលោក បានប្រកាសពីការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។
នៅពេលត្រូវបានសាកសួរក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន CBS News ថាតើនរណាដែលលោកគិតថាកំពុង ឬអាចនឹងដឹកនាំអ៉ីរ៉ង់ លោក ត្រាំ បានឆ្លើយថា «ពិតណាស់ ខ្ញុំដឹង តែខ្ញុំមិនអាចប្រាប់អ្នកបានទេ»។
នៅពេលត្រូវបានជជីកសួរបន្ថែមថាតើមាននរណាម្នាក់នៅក្នុងប្រទេសអ៉ីរ៉ង់ដែលលោកចង់ឱ្យឡើងដឹកនាំប្រទេសដែរឬទេ? លោកប្រធានាធិបតីអាមេរិកបានបន្តឆ្លើយថា «ពិតមែនហើយ ខ្ញុំគិតដូច្នេះ។ មានបេក្ខជនល្អៗមួយចំនួន»៕
