ដាណឺម៉ាកនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៤ ខែមីនា

កូប៉ិនហាក៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយថា ដាណឺម៉ាកនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៤ ខែមីនា ខណៈដែលលោកស្រីស្វែងរកការគាំទ្រថែមទៀត សម្រាប់គោលជំហរប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក ពាក់ព័ន្ធបញ្ហាដែនដី Greenland។
លោកស្រី Frederiksen បានថ្លែងយ៉ាងដូច្នេះថា « ការ បោះ ឆ្នោត នឹងក្លាយជាការសម្រេច ចិត្ត ព្រោះ វា មាន រយៈ ពេល ៤ ឆ្នាំ ទៅមុខ ដែល យើង ក្នុង នាម ជា ជនជាតិដាណឺម៉ាក និង ជា ជន ជាតិ អឺរ៉ុប ពិត ជា ត្រូវពឹងលើខ្លួនឯង។ យើងត្រូវតែកំណត់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយរៀបចំឡើងវិញ ដើម្បីធានាសន្តិភាពនៅលើទ្វីបរបស់យើង»។
វិបត្តិ Greenland បានធ្វើឱ្យលោកស្រី Frederiksen លេចមុខលើឆាកអន្តរជាតិ និងជំរុញការគាំទ្រចំពោះលោកស្រី បន្ថែមលើការគាំទ្រពីមុន ទាក់ទងការឆ្លើយតបបានឆាប់រហ័សចំពោះបញ្ហាជំងឺកូវីដ១៩ ព្រមទាំងការកសាងការគាំទ្រអឺរ៉ុបសម្រាប់អ៊ុយក្រែន។
ការបោះឆ្នោតនេះក៏នឹងក្លាយជាការធ្វើតេស្តផងដែរ ថាតើអ្នកបោះឆ្នោត នឹងផ្តល់រង្វាន់ដល់ការដឹកនាំអន្តរជាតិរបស់លោកស្រី និងការការពារអធិបតេយ្យភាពដាណឺម៉ាក ឬជាការដាក់ទោសលើរដ្ឋាភិបាលលោកស្រី Frederiksen ជុំវិញអ្វីដែលអ្នករិះគន់និយាយថា មានការមិនយកចិត្តទុកដាក់ចំពោះបញ្ហាក្នុងស្រុក៕

