**ក្រសួងការងារ រៀបចំពិធីវាយគង ទូងស្គរអបអរសាទរ​ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា​និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**រដ្ឋសភាកម្ពុជា រៀបចំពិធីវាយគង ទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**សូមប្រុងប្រយ័ត្ន!!! Scam Alert! សូមកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលគ្មានប្រភពមិនច្បាស់លាស់**ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីក្រសួងធម្មការនិងសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន២៤វត្ត នៅក្នុងខេត្តស្វាយរៀង**អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមប្រារព្ធ ពិធីបញ្ចុះបឋម សិលា បើក ការដ្ឋានសាងសង់អគារសិក្សា ជាអំណោយ របស់សមាគមឧកញ៉ាកម្ពុជា**រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ វិសាលភាពនៃការងាររបស់ ក្រសួង មានទំហំធំធេងហើយ ការងារដែល ធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្ន ក៏កាន់តែមានទំហំធំធេងជាងមុនទៅទៀត**ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស នាចុងខែកក្កដាខាងមុខ**លោក ដូណាល់ ត្រាំ បាននិយាយការពារវិធានការឆ្លើយតប របស់រដ្ឋាភិបាលនិងរបស់រដ្ឋ ចំពោះគ្រោះទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Texas ស្របពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ តំបន់ Texas Hill Country ជាទីដែលមនុស្សយ៉ាងហោច១២០នាក់ បានបាត់បង់ជីវិត**ការវាយប្រហារតាមផ្លូវអាកាសទៅលើវត្តព្រះពុទ្ធមួយកន្លែងក្នុងតំបន់សាហ្គាំង ភាគកណ្តាលប្រទេសភូមា បានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់**អាមេរិកប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel ក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា**អាល្លឺម៉ង់ មានផែនការទិញយន្តហោះចម្បាំង F-35 ១៥គ្រឿងបន្ថែមទៀត**ក្រសួងធម្មការ ណែនាំឱ្យរៀបចំវាយគង ទូងស្គរអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកន អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក**ការដាំដើមឈើ គឺការដាំក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ!**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍ទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ និងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស

សម្តេចតេជោ៖ យើងមានប្រជាជនខ្មែរប្រមាណ ១៧លាននាក់ នឹងចូលរួមប្រកួតជាស្មារតី ហើយដែលតែងតែនៅជាមួយគ្នា ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការិនីខ្មែរគ្រប់ៗរូប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអនុញាតិឲ្យប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា បានចូលជួបសំណេះសំណាល នៅវិមានសន្តិភាព មុនពេលដែលប្រតិភូកីឡាត្រូវចេញដំណើរដើម្បីចូលរួមប្រកួត កីឡាប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលជាជនពិការថា សម្តេចក៏ជាជនពិការម្នាក់ដែរ តែសម្តេចអាចបំពេញតួនាទីភារកិច្ចជានាយករដ្ឋមន្ត្រីបាន ដូច្នេះកីឡាករ កីឡាការិនីដែលជាជនពិការដូចគ្នាត្រូវតែមានទឹកចិត្តពុះពារ ខំប្រឹងហ្វឹកហាត់ធ្វើយ៉ាងណាប្តេជ្ញាជ្រោងទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែខ្ពស់ត្រដែត ក្នុងនាមជាជាតិសាសន៍មួយ ហើយពាក់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

លើសពីនេះទៅទៀតនោះ សម្តេចតេជោក៏បានបញ្ជាក់ជូនចំពោះប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ផងដែរថា រាល់ការចេញទៅប្រកួតនេះ យើងមិនមែនមានតែកីឡាករ កីឡាការិនី នោះទេ គឺមានសម្តេចដែលជាប្រធានកីឡាប៉ារ៉ាឡាំពិកកម្ពុជា ហើយយើងនៅមានប្រជាជនខ្មែរប្រមាណ១៧លាននាក់ទៀត ដែលនឹងចូលរួមប្រកួតជាស្មារតី ហើយដែលតែងតែនៅជាមួយគ្នា ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការិនីខ្មែរគ្រប់ៗរូប។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញាតិ ក៏ដូចជាផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្ដម ក្នុងភាពជាតំណាងដ៏ខ្ពស់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ៕

អត្ថបទដែលជាប់ទាក់ទង