ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយអ៊ុ ពូ មីង បងប្អូន អាជីវករលក់ដូរ ក្នុងផ្សារកោះឧកញ៉ាតី
ភ្នំពេញ៖ បន្ទាប់ពីចូលរួមក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៃរដ្ឋបាលឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចមក នៅព្រឹកថ្ងៃទី៦ កក្កដានេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នឹងសហការី បានបន្ត ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយអ៊ុ ពូ មីង បងប្អូន អាជីវករលក់ដូរ ក្នុងផ្សារកោះឧកញ៉ាតី ស្ថិតនៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។