**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តម ហេង សួរ៖ ផ្តល់អនុសាសន៍ ៩ចំណុចដល់ ប.ស.ស. ដើម្បីពង្រឹងកិច្ចសហការ និងធ្វើទំនើបកម្មសេវាឌីជីថលឱ្យរក្សាបាននូវ “និមិត្តរូបសុខភាព” សម្រាប់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២៥ ប.ស.ស. បានបន្តរក្សានូវ “ដង្ហើមនវានុវត្តន៍” នេះ ដើម្បីក្លាយជាបង្អែកសន្តិសុខសង្គមដ៏រឹងមាំ ទំនើប និងផ្តល់ភាពកក់ក្តៅជូនមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ ប.ស.ស.” នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយបានគូសបញ្ជាក់បន្ថែមថា ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃរបបសន្តិសុខសង្គម នៅតែជាបេសកកម្មស្នូលរបស់ ប.ស.ស. ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ២០២៤-២០៣៥ យុទ្ធសាស្រ្ដជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មកបញ្ជាក់ ប.ស.ស. ថា ជា “និមិត្តរូបសុខភាព” សម្រាប់ការរីកចម្រើនរបស់ប្រជាជន ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងស្ថិរភាពចំណូល។ ការដាក់ឱ្យដំណើរការ ប.ស.ស. ទាំង ៣ផ្នែក (ហានិភ័យការងារ ថែទាំសុខភាព និងប្រាក់សោធន) ពិតជាជួយសម្រាលបន្ទុកគ្រួសារដោយ “បងប្អូនរែក តែមិនទូល” ដូចពីអតីតកាល ដែល “បងប្អូនរែកផង និងទូលផង” នៅក្នុងន័យថា បន្ទាប់ពីធ្វើការនៅសហគ្រាស ក្រុមហ៊ុន រោងចក្រ រហូតដល់វ័យចូលនិវត្តន៍ បងប្អូននឹងទទួលបានប្រាក់សោធន ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯងផ្ទាល់ ដោយមិនចាំបាច់ត្រូវរស់នៅក្រោមការទំនុកបម្រុងរបស់កូនចៅដូចសម័យមុននោះទេ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គសន្និបាត ដែលបានចំណាយទាំងពេលវេលា និងថាមពលក្នុងរយៈពេល ២ថ្ងៃមកនេះ ក្នុងការពិភាក្សាយ៉ាងផុសផុល និងផ្តល់ធាតុចូលដ៏សំខាន់ ដែលជាច្រកមួយសម្រាប់ពង្រឹងដំណើរការវិស័យ ប.ស.ស. ក្នុងការផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ដើម្បីធានាសេវាសន្តិសុខសង្គមឱ្យកាន់តែប្រសើរ និងនិរន្តរភាព ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ ប.ស.ស. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ផ្ដល់សេវាដល់សមាជិក ប.ស.ស. ទាំងជាង ៣,៥លាននាក់ និងបន្តពង្រឹងកិច្ចសហការល្អជាមួយមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាសេវាកម្មរហ័សឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនការសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធ ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ទៅក្រុមគោលដៅថ្មីៗ។

ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងអនុលោមភាព និងអធិការកិច្ច, លើកកម្ពស់ការធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល ដើម្បីប្រតិបត្តិការការងារ ក៏ដូចជាជំរុញការផ្សព្វផ្សាយលើការប្រើប្រាស់សេវាដោយប្រើប្រាស់ភាសាសាមញ្ញជាដើម។ លើសពីនេះ ត្រូវអនុវត្តអនុសាសន៍សំខាន់ៗរបស់រាជរដ្ឋាភិបាល ដូចជា ការពង្រីកការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកែលម្អមធ្យោបាយដឹកជញ្ជូនកម្មករ ព្រមទាំងពង្រឹងសវនកម្មផ្ទៃក្នុង បណ្តុះបណ្តាលមន្ត្រី និងគ្រប់គ្រងការប្រើប្រាស់មូលនិធិឱ្យចំគោលដៅប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង