ឯកឧត្ដម ស សុខា ប្រគេនបច្ច័យប្រចាំខែមិថុនា ដល់ព្រះគ្រូចៅអធិការវត្តថ្មី នៅភូមិដំណាក់ហ្លួង ក្នុងក្រុងបាត់ដំបង
ភ្នំពេញ៖ ព្រឹកនេះលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងក្រុមការងារ បាននាំយកបច្ច័យឯកឧត្ដម ស សុខា និងក្រុមគ្រួសារ ប្រចាំខែកក្កដា ចំនួន ៤០០ដុល្លារ និងអង្ករ ចំនួន ១តោន ប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង សម្រាប់ចូលរួមផ្គត់ផ្គង់ថ្លៃទឹកភ្លើង និងចង្ហាន់ព្រះសង្ឃ ចំនួន ១៣២អង្គ ។
សម្រាប់ខែកក្កដានេះ ជាខែទី២២ ហើយ ដែលក្រុមការងារ បាននាំយកបច្ច័យ និងអង្ករ ឯកឧត្ដម ស សុខា និងក្រុមគ្រួសារ ទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ហើយក៏នៅបន្តប្រគេនបច្ច័យ ចំនួន ៤០០ដុល្លារ និងអង្ករ ចំនួន ១តោន ក្នុង ១ខែ ជារៀងរាល់ខែផងដែរ ៕