ធនាគារជាតិនៃកម្ពុជា ដកហូតអាជ្ញាបណ្ណធនាគារផេនដា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណធនាគារផេនដា ខម មើស លប៊ែង ម.ក លែងឱ្យប្រតិបត្តិការអាជីវកម្មទៀតហើយ។
ទន្ទឹមនឹងការដកហូតអាជ្ញាបណ្ណរបស់ធនាគារផេនដាហើយនោះ ធនាគារជាតិនៃកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន ម៉ូរីស៊ុនកាក់ អិមខេអេ ជាអ្នកជម្រះបញ្ជីឱ្យធនាគារផេនដា ក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។
សូមបញ្ជាក់ថា ធនាគារផេនដា បានបើកដំណើរការអាជីវកម្មជាផ្លូវការកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ ការសម្រេចដកហូតអាជ្ញាបណ្ណដោយធនាគារជាតិនៃកម្ពុជា នាពេល នេះ មិនទាន់បានបញ្ជាក់ពីមូលហេតុនៅឡើយនោះទេ៕

