**អ៊ីស្រាអែល​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ផ្ទាល់​ជា​លើក​ដំបូង​លើ​ប្រទេសយេម៉ែន**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការងារ រៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ**លោក Netanyahu៖ អាវុធចម្ងាយឆ្ងាយ របស់អ៊ីស្រាអែលនឹងទៅដល់សត្រូវរបស់ខ្លួនគ្រប់ទីកន្លែង**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះទៅជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**អនុមោទនា បុណ្យចូលព្រះវស្សា**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤**យោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់កូនត្នោត ១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ**ប៉ូលិសអាហ្វ្រិកខាងត្បូង រកឃើញមន្ទីរពិសោធន៍ថ្នាំញៀន ដែលមានតម្លៃរាប់លានដុល្លារ និងចាប់ខ្លួនជនសង្ស័យ៤នាក់**យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីស្ពានផ្លូវហាយវេរបស់ប្រទេសចិនបានបាក់**លោក Mark Zuckerberg សរសើរចំពោះការឆ្លើយតបរបស់លោក Trump ចំពោះការប៉ុនប៉ងធ្វើឃាត**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ស្ទឹងកំពង់គោ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ**ឯកឧត្តមបណ្ឌិត ជីវ កេង អញ្ជើញនិវត្តន៍មកមាតុភូមិវិញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧**ឯកឧត្តម ម៉ាង សុីណេត នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ជូនដល់ពលរដ្ឋងាយរងគ្រោះ ចំនួន ២៤៥គ្រួសារ ក្នុងស្រុកស្ទឹងហាវ**ប្រជាពលរដ្ឋ ក្រីក្រចំនួន៤០គ្រួសារ នៅឃុំដងកាំបិត បានទទួលអំណោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ**ឯកឧត្តម នេត្រ ភក្ត្រា៖ វិស័យព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងក្រោមដំបូលសុខសន្តិភាព**ទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅដល់ទីតាំងផ្ទាល់នៅតំបន់ថ្មដា ក្នុងការស្វែងរកឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសដែលបាត់ការទាក់ទង**ឯកឧត្តម ចាន់ យុត្ថា ដឹកនាំក្រុមការងារនាំយកទៀនវស្សាវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៧វត្តក្នុងឃុំប្រឡាយ និងឃុំពពក ស្រុកស្ទោង**ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤ ក្រោមប្រធានបទ “ចង្កឹះមួយបាច់”

នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីលួចផ្លាកលេខរថយន្ត

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីលួច(លួចផ្លាកលេខរថយន្ដ) កាលពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះទី១-ឈ្មោះ កែវ សុធារ៉ា ភេទប្រុស ឆ្នាំ១៩៩២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ, ទី២-ឈ្មោះ វ៉ាន មានយូ ហៅ ធុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួនតាមបណ្ដឹងរបស់ឈ្មោះ ប៉ែន មីនា ភេទស្រី ឆ្នាំកំណើត១៩៨៧ មានទីលំនៅក្រុម១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ករណីលួចដោះ(កាច់)ផ្លាកលេខរថយន្ដម៉ាកPruis ព៌ណស ឆ្នាំផលិត២០១០ ពាក់ស្លាកលេខៈ ភ្នំពេញ 2BO-0660, ឈ្មោះ កន នី ភេទប្រុស ឆ្នាំកំណើត១៩៩៣ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ករណីលួចដោះ(កាច់)ផ្លាកលេខរថយន្ដម៉ាកPruis ព៌ណស ឆ្នាំផលិត២០១២ ពាក់ស្លាកលេខៈ ភ្នំពេញ 2BQ-8006 ។

ករណីនេះសមត្ថកិច្ចបានប្រគល់វត្ថុតាង ស្លាកលេខៈភ្នំពេញ 2BO-0660 និងស្លាកលេខៈភ្នំពេញ 2BQ-8006 ឲ្យជនរងគ្រោះវិញ ដោយមានការឯកភាពពីតំណាងអយ្យការ។ ជនសង្ស័យទាំងពីរ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង