ជាងសំណង់ម្នាក់ប្រេីកាំបិតតាំងតោ កាប់ម្ចាស់សំណង់បណ្តាលឱ្យរង របួសធ្ងន់នៅស្រុកថ្មគោល
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០ ២២ វេលាម៉ោង ១៨និង៣០០នាទី នៅចំណុចក្រុម ទី០៨ ភូមិ ជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណី បទហិង្សាដោយចេត នាមានស្ថានទម្ងន់ទោស(កា.ប់ដោយកាំបិ.ត) មួយកើតឡើងដែលករណីនេះ បង្កដោយជនសង្ស័យ ឈ្មោះសេង សារុន ភេទប្រុសអាយុ ៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងបានធ្វើសកម្មភាពយកកាំ. បិ.តតាំងតោកា.ប់ទៅ លើជនរងគ្រោះ ឈ្មោះ ចាន់សារ៉េត ភេទប្រុសអាយុ ៦២ឆ្នាំរស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង ជាច្រើនកាំ.បិត បណ្ដាលឱ្យរងរបួសត្រង់ក្បាល ផ្នែកខាងលើនិងផ្នែកខាងក្រោយលេី ខ្នងដៃខាងឆ្វេងនិង កំភួនដៃចំ ហៀងខាងឆ្វេង។
នៅពេលកេីតហេតុភ្លាបៗអ្នកជិតខាងបាននាំជនរងគ្រោះទៅសង្រ្កោះនៅមន្ទីរពេទ្យ ហេីយព័ត៌មាននេះបាន ដឹងដល់សមត្ថកិច្ចនគរបាលមូល ដ្ឋាន ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បា លខេត្តបាត់ដំ បង រួមនឹងយោបល់របស់លោកវរ សេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិ ការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយខាងលេីបាននិងដកហូតវត្ថុតាងមាន កាំ.បិ. ត តាំងតោផ្លែដែកដងឈើ ចំនួន០ ១ដែលជនសង័្សយប្រេីប្រាស់ក្នុងអំពេីល្មេីសនេះរួចនាំ មកធ្វេីការសាកសួរនៅអធិកាតដ្ឋាននគរបាលស្រុក។
លោកវរសេនីយ៍ទោ សេង លុច បានបញ្ជាក់ថា តាមចម្លេីយសារភាពរបសលជនសង័្សយ ថា មូលហេតុដែលជនសង័្សយ ប្រេីហិង្សាបែបនេះទៅ លេីជនរងគ្រោះគឺដោយសារតែ កន្លងមកជនរងគ្រោះធ្វេីសំណង់បន្ទប់ទឹកនៅផ្ទះរបស់គាត់ ហេី យ ជួលជនសង័្សយ នេះមកធ្វេីសំណង់នោះត្បិតជនសង័្សយ នេះជាជាងសំណង់។
ដោយសារតែការធ្វេីការ ងាររបស់ជាងនេះ បាត់ឃេីញៗ ហេីយ សំណង់ទុកចោលមិនធ្វេីឱ្យរួចរាល់ ទេីបម្ចាស់សំណងជាជនរងគ្រោះបញ្ឈប់ មិនឱ្យជនសង័្សយធ្វេីការងារនេះបន្តទៀត។
ដោយមានកំហឹងបែបនេះហេីយទេីបនៅថ្ងៃកេីត ហេតុខាងលេី ជនសង័្សយបានយកកាំ.បិ.តតាំងតោកា.ប់ទៅលេីជនរងគ្រោះជាច្រេីនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង។
នៅពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័ យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕