**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

«ភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង»

បទសម្ភាសន៍ផ្ទាល់របស់សម្តេចធិបតី Samdech Thipadei Hun Manet, Prime Minister of Cambodia ជាមួយសារព័ត៌មានអន្តរជាតិពីរគឺ Reuters និង Fox News ប្រៀបដូចជាភ្លៀងកក់ខែនៅកណ្តាលរដូវប្រាំង ក្រោមហេតុផលពីរយ៉ាង៖

១. ថ្នាក់ដឹកនាំកំពូលរបស់យើង រហូតដល់ថ្នាក់រដ្ឋមន្ត្រីចៅក្រសួង និងប្រធានស្ថាប័ននានាកម្រផ្ដល់បទសម្ភាសន៍ផ្ទាល់ដល់អ្នកសារព័ត៌មានណាស់។ ម្យ៉ាងទៀត ស្រុកយើងក៏គ្មានការិយាល័យឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានអន្តរជាតិធំៗប្រចាំនៅស្រុកយើងដែរ ម្ល៉ោះហើយមានរឿងរ៉ាវជាច្រើន សារព័ត៌មានអន្តរជាតិនានា គេយោងប្រភពតែពីភាគីបច្ចាមិត្តយើង។ ដូច្នេះ ការពិតជាច្រើនត្រូវបានបិទបាំង វេចខ្ចប់ ឬកែច្នៃ ក្នុងគោលបំណងសម្អុយឬលាបពណ៌យើងប្រាសចាកពីសច្ចភាព។

២. ភ្លៀងកក់ខែមួយមេនៅកណ្ដាលរដូវប្រាំង មិនអាចធ្វើឱ្យដីសើមជោកជាំបានទេ គ្រាន់តែបានជ្រាបឬសើមតិចតួច ព្រោះដីរបស់យើងហួតហែងយូរមកហើយ និងសម្បូរតែស្ករ ប៊ីចេង អំបិល និងទឹកត្រី។ តែយ៉ាងណា ភ្លៀងកក់ខែមួយមេនេះ អាចផ្តល់សំណើមខ្លះដល់ស្មៅនិងរុក្ខជាតិតូចៗដែលក្រៀមស្វិតយូរមកហើយ។

ក្នុងន័យនេះ យើងត្រូវទទួលស្គាល់ថា ការបង្កើតទំនាក់ទំនងវិជ្ជមានជាមួយសារព័ត៌មានអាជីពធំៗកម្រិតអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ ហើយកាន់តែសំខាន់ជាងហ្នឹងទៀត គឺការរក្សាគុណតម្លៃនៃព័ត៌មានពិត ដើម្បីកសាងភាពជឿជាក់និងទំនុកចិត្ត។ អារម្មណ៍ដែលត្រូវគេលាបពណ៌ គឺឈឺចាប់ណាស់, អារម្មណ៍ឈឺចាប់នេះហើយ ដែលធ្វើឱ្យយើងយល់កាន់តែច្បាស់ពីអំណាចនៃព័ត៌មានពិត។ ត្រូវចងចាំថា ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតសម្រាប់អ្នកនិយាយកុហក គឺសូម្បីតែនិយាយការពិត ក៏គ្មាននរណាជឿ។

ម្យ៉ាងវិញទៀត ដើម្បីរក្សាភាពរស់រាននៃដែនដីយើង យើងមិនគ្រាន់តែត្រូវការភ្លៀងកក់ខែតែម្តងម្កាលទេ យើងត្រូវតែបង្កើតរដូវវស្សានៅក្នុងរដូវប្រាំង គឺដើម្បីធានាថា យើងមានទឹកខួបប្រាំងខួបវស្សា។ យើងត្រូវតែរៀនពីមេរៀននៃសង្គ្រាមឈ្លានពានលើកនេះតកូនតចៅ។ យើងមិនអាចជីកកប់ប្រវត្តិសាស្ត្រនេះបានជាដាច់ខាត។ ត្រូវចងចាំថា ទណ្ឌកម្មធ្ងន់ធ្ងរបំផុតសម្រាប់អ្នកបំភ្លេចប្រវត្តិសាស្រ្តឬមិនឱ្យកូនចៅរៀនប្រវត្តិសាស្ដ្រ គឺគេដើរជាន់ដានប្រវត្តិសាស្ត្ររហូត៕

ដោយ៖ បណ្ឌិត គិន ភា (២១ កុម្ភៈ ២០២៦)

អត្ថបទដែលជាប់ទាក់ទង