វរសេនីយ៍ឯក ទេស សីហា ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយមេបញ្ជាការស្តីទីប្រចាំតំបន់បេសកកម្ម UNMISS
ស៊ូដង់ខាងត្បូង៖ លោកវរសេនីយ៍ឯក ទេស សីហា មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថមួកខៀវកម្ពុជាលេខ៧៣៩ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីអាវុធហត្ថកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយមេបញ្ជាការស្តីទីប្រចាំតំបន់បេសកកម្ម UNMISS។
ក្នុងជំនួបនោះផងដែរ មេបញ្ជាការស្តីទីតំបន់បេសកកម្ម បានកោតសរសើរនូវការខិតខំប្រឹងប្រែងក៏ដូចជាស្នាដៃការងាររបស់កងកម្លាំងរាជអាវុធហត្ថដែលបានបំពេញកន្លងមក៕