**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អាម៉េរិកបញ្ជូនកងទ័ពជំនាញ ទៅកាន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ដើម្បីចូលរួមក្នុងបេសកកម្មបង្ហាត់បង្រៀន ខណៈការគំរាមកំហែងពីក្រុមប្រដាប់អាវុធជ្រុលនិយមកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ

វ៉ាស៊ីនតោន៖ អាម៉េរិកបានសម្រេចបញ្ជូនកងទ័ពជំនាញចំនួន១០០នាក់ ទៅកាន់ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ដើម្បីចូលរួមក្នុងបេសកកម្មបង្ហាត់បង្រៀន និងផ្ដល់ប្រឹក្សាដល់កងកម្លាំងក្នុងស្រុក ខណៈការគំរាមកំហែងពីក្រុមប្រដាប់អាវុធជ្រុលនិយមដូចជាបូកូ ហារាម (Boko Haram) និងក្រុមពាក់ព័ន្ធជាមួយ ISIL (ISIS) កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។

លោក សាំមៃឡា អ៊ូបា (Samaila Uba) អ្នកនាំពាក្យទីបញ្ជាការការពារជាតិនីហ្សេរីយ៉ា បានបញ្ជាក់ពីការមកដល់នៃកងទ័ពអាម៉េរិក កាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅតំបន់បាអ៊ូឈី (Bauchi) ភាគឦសានប្រទេស។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា កងទ័ពអាម៉េរិក នឹងផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងការចែករំលែកព័ត៌មានសម្ងាត់ ដើម្បីជួយដល់ការកំណត់គោលដៅ និងវាយកម្ចាត់អង្គការភេរវកម្មនានា។

ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពអាម៉េរិក នឹងមិនចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធដោយផ្ទាល់នៅលើសមរភូមិឡើយ ប៉ុន្តែនឹងធ្វើការក្រោមការបញ្ជារបស់កងទ័ពនីហ្សេរីយ៉ា ដើម្បីចែករំលែកបទពិសោធបច្ចេកទេស និងប្រើប្រាស់បរិក្ខារយោធាទំនើបៗ ដែលអាម៉េរិកបានផ្ដល់ជូន។

ការបញ្ជូនកងទ័ពនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានហេតុការណ៍សម្លាប់រង្គាលដ៏រន្ធត់មួយកាលពីចុងសប្តាហ៍មុន ដោយក្រុមខ្មាន់កាំភ្លើងបានឆ្មក់វាយប្រហារភូមិចំនួន៣ នៅភាគខាងជើងនីហ្សេរីយ៉ា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៤៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតត្រូវបានចាប់ពង្រត់។ ក្នុងនោះ ភូមិកុនកូសូ (Konkoso) ក្នុងរដ្ឋនីហ្គ័រ (Niger) ជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមនុស្ស៣៨នាក់ត្រូវបានបាញ់សម្លាប់ និងខ្លះទៀតត្រូវបានអារកយ៉ាងសាហាវឃោរឃៅ។

វត្តមានរបស់កងទ័ពអាម៉េរិក ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងសមត្ថភាពកងទ័ពនីហ្សេរីយ៉ា ក្នុងការទប់ស្កាត់អំពើហិង្សា និងការពារអធិបតេយ្យភាពជាតិ ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋពីក្រុមភេរវករដែលកំពុងយាយី៕

អត្ថបទដែលជាប់ទាក់ទង