**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

វិមានក្រឹមឡាំងច្រានចោលការចោទប្រកាន់ពីក្រុមប្រទេសអឺរ៉ុបដែលថារុស្ស៉ី គឺជាអ្នកសម្លាប់មេបក្សប្រឆាំង លោក Alexei Navalny កាលពី២ឆ្នាំមុន ដោយប្រើប្រាស់សារធាតុពុល

មូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ វិមានក្រឹមឡាំងបានច្រានចោលការចោទប្រកាន់ពីក្រុមប្រទេសអឺរ៉ុបចំនួន៥ ដែលថារដ្ឋអំណាចរុស្ស៉ី គឺជាអ្នកសម្លាប់មេបក្សប្រឆាំង លោក Alexei Navalny កាលពី២ឆ្នាំមុន ដោយប្រើប្រាស់សារធាតុពុល យកចេញមកពីសត្វកញ្ចាញ់ចេកមួយប្រភេទ។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ស៊ុយអែត និងហូឡង់ បាននិយាយថា ការវិភាគធ្វើតេស្តលើ សំណាកបានមកពីសាកសពរបស់លោក Navalny បានបញ្ជាក់ឱ្យឃើញពីវត្តមានសារធាតុពុលម៉្យាង ហៅថា epibatidine ដែលមាននៅក្នុងខ្លួនសត្វកញ្ចាញ់ចេករស់នៅតំបន់អាមេរិកខាងត្បូង ហើយជាទូទៅមិនមានក្នុងប្រទេសរុស្ស៉ីទេ។

ប្រទេសអឺរ៉ុបទាំង៥ខាងលើ បាននិយាយថា លោក Navalny បានស្លាប់ពេលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលបានន័យថា រដ្ឋអំណាចរុស្ស៉ីមានមធ្យោបាយ ហេតុផល និងឱកាស ដើម្បីដាក់សារធាតុពុលនេះ ដើម្បីសម្លាប់រូបលោក។

យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញមុខច្រានចោល ការចោទប្រកាន់របស់ក្រុមលោកខាងលិច ដោយនិយាយថា «ជាធម្មតា យើងមិនទទួលយកការចោទប្រកាន់បែបនេះទេ។ យើងមិនយល់ស្របឡើយ។ យើងចាត់ទុក ការចោទប្រកាន់នេះ ថាមានលក្ខណៈលម្អៀង និងពុំមានមូលដ្ឋានអ្វីទាំងអស់។ យើងបដិសេធដាច់អហង្ការ»។

គួរបញ្ជាក់ថា លោក Navalny បានបាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពន្ធនាគារក្នុងតំបន់អាកទិក ចម្ងាយខ្ទង់ ជិត២០០០គីឡូម៉ែត្រពីភាគឦសានទីក្រុងមូស្គូ។ លោកមានអាយុ៤៧ឆ្នាំ។ ការស្លាប់របស់លោក ដែលរដ្ឋាភិបាលរុស្ស៉ីអះអាងថា កើតឡើងដោយឯកឯង គឺចំពេលខ្វះតែមួយខែប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី ដែលលោក វ៉្លាឌីមៀ ពូទីន បានបន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី សម្រាប់អាណត្តិទី៥៕

អត្ថបទដែលជាប់ទាក់ទង