**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នូវបញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានចំណុះ

ភ្នំពេញ៖ ឯកឧត្តម អ៊ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ នូវបញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន ដោយមានការចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងប្រធាន-នាយការិយាល័យទាំងអស់។

បន្ទាប់ពីប្រធាននាយកដ្ឋាន និងអគ្គាធិការរង បានធ្វើសេចក្តីរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម សំណូមពររួចមក ឯកឧត្តម អ៊ីវ លាង បានកោតសរសើរចំពោះនាយកដ្ឋានចំនួន៣ ពីវឌ្ឍនភាពការងារ។ ចំពោះការបណ្តុះបណ្តាលនៅកន្លែងការងារ ដោយអ្នកចេះច្រើនបង្រៀនអ្នកមិនចេះ ឯកឧត្តម អគ្គាធិការ ក៏បានមានមតិគាំទ្រ និងសូមបន្តអនុវត្តបែបនេះទៅទៀត។

បន្ថែមពីនេះ ឯកឧត្តម អគ្គាធិការ បានជំរុញចាប់ពីប្រធាននាយកដ្ឋានចុះ ត្រូវចេះប្រើប្រាស់កុំព្យូទ័រ ជាពិសេសកម្មវិធី Word និងExcel ហើយក៏ត្រូវពិនិត្យមន្ត្រីមិនចេះកុំព្យូរទ័រ ត្រូវជំរុញគាត់ បើចាំបាច់ សូមលើកសំណើដើម្បីចាត់បញ្ជូនទៅរៀនតែម្តង និងសូមកុំប្រកាន់ការងារ ហើយចាប់កំហុសគ្នា ឬមានអចេតនាអាក្រក់ណាមួយចំពោះគ្នា ឬថ្នាក់ដឹកនាំខ្លួន ដោយត្រូវធ្វើការជាប្រព័ន្ធ និងចេះបំពេញភាពខ្វះខាតឱ្យគ្នា។

ឯកឧត្តម បានបន្ថែមថា សម្រាប់វគ្គបណ្តុះបណ្តាលវិញ សូមប្រធាននាយកដ្ឋានសហការជាមួយ អគ្គាធិការរងទទួលបន្ទុក ត្រូវពិនិត្យថា តម្រូវការវគ្គបណ្តុះបណ្តាលអីខ្លះ ហើយការបណ្តុះបណ្តាលនេះទៀតសោត មានការយកចិត្តទុក និងមានការជំរុញពីថ្នាក់ដឹកនាំក្រសួង ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ តែងតែចង្អុលបង្ហាញ និងលើកទឹកចិត្ត ដើម្បីបង្កើនសមត្ថភាពរបស់មន្ត្រី និងប្រសិទ្ធភាពការងារតាមអង្គភាព។

ឆ្លៀតឱកាសនោះ ឯកឧត្តម អគ្គាធិការ បានណែនាំអគ្គាធិការរង ប្រធាននាយកដ្ឋាន ជាពិសេសនាយការិយាល័យជាមន្ត្រីជំនាញ រាល់របាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធ មកក្រសួងមហាផ្ទៃ ត្រូវពិនិត្យវិភាគខ្លឹមសារឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានម៉ត់ចត់ មិនមែនចេះតែផ្អែកតាមការបំភ្លឺរបស់អង្គភាពពាក់ព័ន្ធនោះទេ បើក្នុងករណីការបំភ្លឺមកមិនសមស្រប អាចលើកយោបល់ថា តើគួរចុះអង្កេតជាក់ស្តែង ឬក្រើនរំលឹកឱ្យបំភ្លឺម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង