**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

សម្ដេច ស ខេង អនុញ្ញាតឱ្យកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង។

លោក ណៅ សុចិត្រា តំណាងកម្មសិក្សាការី បានរាយការណ៍ជូនសម្ដេចក្រឡាហោម អំពីសកម្មភាពសិក្សារបស់កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល និងបានសម្ដែងនូវគារវភក្តីភាពដ៏ស្មោះ ស្ម័គ្រចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ ដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឆ្នាំ២០២១ នាពេលនេះ។

លោកបន្តថា ក្នុងឆ្នាំ២០២១កន្លងមកនេះ ក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារសរុបចំនួន ១៨០នាក់ ស្រី៤១នាក់ ក្នុងនោះ វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ចំនួន៣៦នាក់ ស្រី៥នាក់ វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលចំនួន ៧១នាក់ ស្រី១៤នាក់ វគ្គវិក្រឹតការមន្ត្រីមធ្យមចំនួន ៦១នាក់ ស្រី១៨នាក់ និងវគ្គវិក្រឹតការមន្ត្រីក្រមការចំនួន ១២នាក់ ស្រី៤នាក់។

ក្នុងនាមកម្មសិក្សាការី លោកបានស្នើសុំសម្តេចក្រឡាហោម បន្តលើកទឹកចិត្តដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្របខណ្ឌក្រសួងមហាផ្ទៃ ឱ្យដាក់ពាក្យប្រឡងចូលរៀននៅសាលាភូមិន្ទរដ្ឋបាលជារៀងរាល់ឆ្នាំ ដើម្បីបង្កើននូវចំណេះដឹង ជំនាញថ្មីៗថែមទៀត ដើម្បីធានាបាននិរន្តរភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។

មានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានខិតខំសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារស្នូលរៀងៗខ្លួន។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោក៏បង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការបង្កើនការបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពសំដៅធានាដល់ប្រក្រតីភាព និងប្រសិទ្ធភាពការងារ។

សម្ដេចបន្តថា ក្រសួងមហាផ្ទៃ ក៏បាននិងខិតខំលើកកម្ពស់ការបណ្ដុះបណ្ដាលទាំងមន្ត្រីនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលតាមភូមិភាគ ព្រមទាំងមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោម ទាំងនៅសាលាភូមិន្ទរដ្ឋបាល និងនៅសាលាជាតិរដ្ឋបាលមូលដ្ឋានដែលក្រសួងមហាផ្ទៃទើបតែបង្កើតឡើង។

នៅក្នុងឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីដំណើរការកំណែទម្រង់ការងារនានានៅក្រោមក្រសួងមហាផ្ទៃ ដូចជាកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់នគរបាលជាតិ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក្នុងនោះសម្ដេចក៏បានចែករំលែកទស្សនាទានពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបញ្ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានដូចជា វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វត្តមន្ត្រីគ្រប់គ្រងរដ្ឋបាល វគ្គមន្ត្រីមធ្យម និងមន្ត្រីក្រមការ សរុបចំនួន ៧៩២នាក់ ស្រី១៣៨នាក់៕

អត្ថបទដែលជាប់ទាក់ទង