**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

អនុប្រធានទី១ អាជ្ញាធរមីន៖ ការស្នេហាជាតិ មិនមែនជាការបង្កជម្លោះ ឬការជំរុញអារម្មណ៍ឱ្យក្តៅគគុកនោះទេ ប៉ុន្តែជាការគោរព ស្រឡាញ់ និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជន ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមករា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា បច្ចុប្បន្ន បូរណភាពទឹកដី សន្តិភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា កំពុងប្រឈមនឹងការរំលោភបំពានពីប្រទេសថៃ ក្នុងនោះបញ្ហាមីន ក៏ត្រូវបានយកមកធ្វើជាឧបករណ៍នយោបាយដើម្បីបង្កជម្លោះ និងបង្កភាពតានតឹងជាមួយប្រទេសកម្ពុជា ផងដែរ។

ពាក់ព័ន្ធនឹងស្ថានការណ៍នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ យើងត្រូវបន្តរួបរួមគ្នា បង្ហាញភាពខ្លាំង រក្សាសេចក្តីថ្លៃថ្នូរ និងដោះស្រាយបញ្ហាទាំងឡាយដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយការស្នេហាជាតិ មិនមែនជាការបង្កជម្លោះ ឬការជំរុញអារម្មណ៍ឱ្យក្តៅគគុកនោះទេ ប៉ុន្តែជាការគោរព ស្រឡាញ់ និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជន ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការឆ្លើយតបនិងវាយបកទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ។ កិច្ចការនេះ បានធ្វើឱ្យវិស័យសកម្មភាពមីន ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញបន្ថែមឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តលើកកម្ពស់វិស័យសកម្មភាពមីនឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកឧត្តមភាពខ្ពស់។

ឯកឧត្តមបានណែនាំឱ្យពង្រឹងតួនាទីនិងភារកិច្ចភាពជាអ្នកដឹកនាំ បង្កើនសមត្ថភាព គោរពវិន័យការងារ និងបង្កើនភាពឆ្នៃប្រឌិតក្នុងការបំពេញបេសកកម្ម។

ឯកឧត្តមក៏លើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ មានគំនិតផ្តួចផ្តើម មានស្មារតីទទួលខុសត្រូវ និងភាពសកម្មក្នុងការរៀបចំ និងអនុវត្តគម្រោងប្រចាំថ្ងៃ ដោយផ្អែកលើគោលការណ៍តម្លាភាព ប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការងារសកម្មភាពមីន មិនមែនត្រឹមតែជាកិច្ចការអនុវត្តន៍គម្រោងប៉ុណ្ណោះទេ ប៉ុន្តែជាការងារមានតម្លៃមនុស្សធម៌ខ្ពស់ សង្រ្គោះអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅ និងស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូ និងសិទ្ធិសេរីភាពររបស់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង