ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើលទ្ធផលការងារចុះផ្ទៀងផ្ទាត់ និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដីធ្លី និងផ្ទះសម្បែងរងផលប៉ះពាល់និងខូចខាតដោយសារការឈ្លានពានរបស់កងទ័ពថៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើលទ្ធផលការងាររបស់ក្រុមការងារចុះផ្ទៀងផ្ទាត់ និងស្រង់ស្ថិតិប្រជាពលរដ្ឋ ដីធ្លី និងផ្ទះសម្បែងរងផលប៉ះពាល់និងខូចខាតដោយសារការឈ្លានពានរបស់កងទ័ពថៃ និងការពិនិត្យឡើងនូវការអនុវត្តមុខងារនិងការផ្ដល់សេវារដ្ឋបាលនៅយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្ដីទីក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ចាន់សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប.ជាច្រើនរូប៕

