**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

អនុប្រធានទី១ព្រឹទ្ធសភា៖ កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព ចង់រស់នៅប្រកបដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក

ត្បូងឃ្មុំ៖ នៅថ្ងៃទី៩ និងទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន៧៥៤នាក់ នៅក្នុងស្រុក និងក្រុងទាំង៧ នៅក្នុងខេត្តត្បូងឃ្មុំ រួមមាន ស្រុកមេមត់ ស្រុកពញាក្រែក ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងក្រុងសួង។

នៅក្នុងគ្រប់ពិធីសំណេះសំណាល ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងជម្រាបជូនអំពីកិច្ចដំណើរការការងារព្រិទ្ឋសភា ការទទួលយកនិងលទ្ឋផលដំណោះស្រាយសំណូមពររបស់អង្គបោះឆ្នោត និងជម្រាបជូនអំពីសភាពការណ៍នៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ ដែលបាននិងកុំពុងកើតមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។

ឯកឧត្តមបានរំឮកពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងមូលហេតុដែលបង្កឱ្យមានឧប្បត្តិហេតុនៅតាមព្រំប្រទល់ ដោយសង្កត់ធ្ងន់លើការមិនគោរពតាមស្មារតីឯកសារគតិយុទ្ឋដែលប្រទេសទាំងពីរបានឯកភាពគ្នា ជាពិសេសសន្ឋិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧ ដែលមានភ្ជាប់ផែនទីឧបសម្ព័ន្ឋ ធម្មនុញ្ញអង្គការសហប្រាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ដោយភាគីថៃ និងសកម្មភាពឈ្លានពានយ៉ាងគឃ្លើនព្រៃផ្សៃលើបូរណភាពទឹកដីកម្ពុជា បើទោះជាមានការព្រមព្រៀងគ្នាលើកិច្ចឈប់បាញ់ និងលើគោលការណ៍មួយចំនួនដើម្បីបន្ធូរបន្ថយភាពតានតឹងសំដៅរិះរកដំណោះស្រាយវិបត្តិដោយសន្តិវិធីយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលិចអំពីល្បិចកលដ៏ខ្មៅងងឹតរបស់ប្រទេសនេះ នៅក្នុងការបង្កអស្ថិរភាពនៅតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរ និងសុច្ឆន្ទៈរបស់កម្ពុជាក្នុងការរិះរកដំណោះស្រាយតាមរយៈការចរចារដោយសន្តិវិធី ជៀសវាងការប្រើកម្លាំង ដើម្បីសុខុមាលភាព និងសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា-ថៃ។

ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះការរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តត្បូងឃ្មុំ ដែលបានផ្តល់នូវការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ដល់វីរយុទ្ធជននៅសមរភូមិ និងបងប្អូនប្រជាជនភៀសសឹក ព្រមទាំងបានអំពាវនាវដល់បងប្អូនបន្តរួបរួមសាមគ្គី ឯកភាពជាតិជាធ្លុងមួយ និងមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចាត់វិធានការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានផ្តាំផ្ញើដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវោហារសាស្រ្តអុជអាលបំបែកបំបាក់សង្គមជាតិរបស់ជនអគតិមួយចំនួន ជាពិសេសសកម្មភាពរបស់ជនក្បត់តជំនាន់ ព្រមទាំងពង្រឹងមហាសាមគ្គីជាតិកាន់តែរឹងមាំថែមទៀត នៅក្នុងកាលៈទេសៈដែលប្រទសជាតិមាតុភូមិកំពុងប្រឈមនឹងហានិភ័យនៃអំពើឈ្លានពានរបស់ប្រទេសថៃ។

ឯកឧត្តមបានគូសបញ្ជាក់ថា «កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព ចង់រស់នៅប្រកបដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។ ក៏ប៉ុន្តែសូមកុំយល់ច្រឡំថា ការស្រឡាញ់សន្តិភាពរបស់កម្ពុជា មិនមានន័យថាជាការបោះបង់សិទ្ធិអធិបតេយ្យ ក្នុងការការពារបូរណភាព ដែនដីរបស់ខ្លួននោះទេ»។

ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនចែកជូនដល់សមាជិក សមាជិកាអង្គបោះឆ្នោត និងមន្ត្រីរាជការ ដែលមានវត្តមាននៅក្នងអង្គប្រជុំទាំងអស់ និងថ្នាំពេទ្យមួយចំនួនចែកជូនដល់គ្រប់មន្ទីរពេទ្យបង្អែកស្រុកទាំង៦ នៅក្នុងខេត្តត្បូងឃ្មុំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង