**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»

រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃជាបន្តបន្ទាប់ ស្របនឹងជំហរសហគមន៍អន្តរជាតិជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី

ភ្នំពេញ៖ នៅថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការបន្តការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរំលោភបំពានរបស់ថៃ ស្របនឹងជំហរសហគមន៍អន្តរជាតិដែលជំរុញឱ្យដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី។

ទី១៖ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានសម្តែងការតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។

លិខិតតវ៉ានោះបានបញ្ជាក់ថា ទីតាំងដែលថៃបានដាក់ទូរកុងតឺន័រទាំងនោះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុងដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ចំណែកឯការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់ដោយកងកម្លាំងថៃតាមមធ្យោបាយយោធា ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពទាំងនេះបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ទី២៖ ក្រសួងវប្បធម៌ និងវិចិត្រលិល្បៈកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែរក៏បានប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថា ប្រាសាទតាក្របីនិងតំបន់ប្រាសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបញ្ជាក់ថា ទីតាំងប្រវត្តិសាស្ត្រទាំងនេះស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុង ដូចមានកំណត់ច្បាស់ក្នុងអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង១៩០៧ ដែលមានផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយ ហើយក៏ដូចគ្នាជាមួយនឹងមូលដ្ឋានផ្លូវច្បាប់ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានប្រើកាលពីឆ្នាំ១៩៦២ ដើម្បីកាត់ក្តីសំណុំរឿងប្រាសាទព្រះវិហារដែរ។

ដូច្នេះ ការទាមទារដោយប្រើផែនទីឯកតោភាគីដែលច្បាប់អន្តរជាតិមិនទទួលស្គាល់គ្មានតម្លៃផ្លូវច្បាប់ដែលអាចមកលុបលើសន្ធិសញ្ញាទ្វេភាគីបានឡើយ។ រីឯការងារជួសជុលណាមួយដែលគ្មានការយល់ព្រមពីប្រទេសកម្ពុជា គឺជាការរំលោភលើ MOU ឆ្នាំ2000 ក៏ដូចជាការមើលស្រាលដល់ស្មារតីសហប្របត្តិការអាស៊ាន។ ចំណែកឯការដណ្តើមកាន់កាប់ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ដោយកម្លាំងយោធាត្រូវបានហាមឃាត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ។

ទី៣៖ ក្រៅពីអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដ៏មានតម្លៃនិងត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលជាមរតកបន្សល់ពីសម័យអាណាព្យាបាលកម្ពុជានិងថៃ ក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងចុងក្រោយមួយដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះខណ្ឌ័សីមាព្រំដែន (JBC) ដើម្បីបន្តការងាររបស់ខ្លួន ដើម្បីវាស់វែងខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ។

ទី៤៖ សហគមន៍តំបន់ និងអន្តរជាតិសុទ្ធតែសម្តែងការគាំទ្រពេញទំហឹងចំពោះបទឈប់បាញ់ និងជំរុញឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយចៀសវាងការប្រើកម្លាំង ពោលគឺសហគមន៍អន្តរជាតិកំពុងការពារច្បាប់អន្តរជាតិ ក្នុងនោះក៏មានព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃផងដែរ។ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់ ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ស្របតាមគោលបំណងរបស់សហគមន៍តំបន់ និងអន្តរជាតិដែលចង់បាន។
ទី៥៖ កម្ពុជាប្តូរផ្តាច់ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង