**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង

បទវិភាគ៖ សសរមួយដើមមិនអាចទ្រផ្ទះបាន មិត្តភាពចិន-កម្ពុជាគឺគួរឱ្យទុកចិត្តនិងមានចក្ខុវិស័យ

ពេលថ្មីៗកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងអំពីមិត្តភាពកម្ពុជា-ចិនថា “មិត្តភាពកម្ពុជា-ចិនមានភាពរឹងមាំ ដែលគឺគួរឱ្យទុកចិត្តនិងមានចក្ខុវិស័យ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងជាប់រហូតមកចំពោះការបង្កើននិងធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបកម្ពុជា-ចិន ។”
នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលនិងលោកវ៉ាងវិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា ដែលបានប្រារព្ធធ្វើនៅក្រុងភ្នំពេញ ក្នុងនោះរួមមានតំណាងនៃសហគ្រាសទុនកម្ពុជានិងចិនបានចូលរួមកម្មវិធីខាងលើផងដែរ ។
លោក ស៊ុន ចាន់ថុលបានថ្លែងថា ពិភពលោកបច្ចុប្បន្នកំពុងប្រែប្រូលយ៉ាងឆាប់រហ័ស កំណែទម្រង់ខាងបច្ចេកវិទ្យាប្រែប្រួលជាសន្សឹមៗ បញ្ហាប្រឈមខាងអាកាសធាតុមានភាពកាន់តែម៉ឺងម៉ាត់ និម្មាបនកម្មខ្សែផ្គត់ផ្គង់បានកែសម្រួលជាបន្តបន្ទាប់ ហើយបរិយាកាសភូមិសាស្ត្រនយោបាយមានភាពស្មុគ្រស្មាញនិងបម្រែបម្រួលយ៉ាងច្រើន ។ ក្នុងបរិបទយុគសម័យបែបនេះ យើងប្តេជ្ញាចិត្តក្នុងការការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីគ្រប់រដូវកាល មិនត្រឹមតែមានអត្ថន័យយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងមានភាពចាំបាច់ផងដែរ ។ ភាគីទាំងពីរកម្ពុជានិងចិនបានឯកភាពគ្នាតាមគំនិតឯកភាពរួមដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព តាក់តែងនិងអនុវត្តផែនការប្រតិបត្តិការនៃកិច្ចសហប្រតិបត្តិការ“ត្បូងពេជ្រ”កម្ពុជា-ចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
លោក ស៊ុន ចាន់ថុលបានថ្លែងសុន្ទរកថាថា មិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជានិងចិនគឺឈរលើមូលដ្ឋានដែលភាគីទាំងពីរគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកគ្នាទៅវិញទៅមក ការរាប់អានគ្នាដោយសមភាពនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយក៏មានភាពកាន់តែរឹងមាំដោយសារទំនុកចិត្តគ្នាខាងនយោបាយដ៏ស្មោះត្រង់ និងមិត្តភាពប្រជាជនដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ។ មិត្តភាពនេះមិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រមព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញក្នុងសុខសុភមង្គលដែលនាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជាផងដែរ ។
ភាគីកម្ពុជាទទួលស្គាល់និងកោតសរសើរចំពោះវិនិយោគិននិងសហគ្រាសចិនដែលបានដើរតួនាទីសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា ។ លោក ស៊ុន ចាន់ថុលបានអំពាវនាវឱ្យពង្រីកការវិនិយោគចិនទៅកម្ពុជានិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មទ្វេភាគីដែលផ្តោតលើ គុណភាពខ្ពស់ វិស័យកាន់តែទូលំទូលាយនិងវិធីសាស្ត្រកាន់តែមាននិរន្តរភាព ។ ភាគីកម្ពុជាក៏រំពឹងទុកធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា រួមគ្នាពុះពារឧបសគ្គការអភិវឌ្ឍ និងលើកឡើងនូវដំណោះស្រាយ ដើម្បីជំរុញឱ្យភាគីទាំងពីរធ្វើការវិនិយោគប្រកបដោយភាពទទួលខុសត្រូវកាន់តែច្រើនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
លោក ស៊ុន ចាន់ថុលបានថ្លែងថា ឆ្លងកាត់ការសាកល្បងនៃពេលវេលានិងបញ្ហាប្រឈម ដៃគូពិតប្រាកដទើបនឹងបញ្ចេញពីភាពដែលអាចពឹងផ្អែកបានរបស់វា ។ ការពិតជាក់ស្តែងបានបញ្ជាក់ម្តងហើយម្តងទៀតថា មិត្តភាពប្រពៃណីកម្ពុជា-ចិនដែលបង្កើតដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរនឹងបន្តវេនជាប់រហូតមកគឺមានភាពរឹងមាំ គួរឱ្យទុកចិត្តនិងមានចក្ខុវិស័យ ។ កម្ពុជាបានត្រៀមលក្ខណៈរួចហើយ ដែលស្វាគមន៍សហគ្រាសចិនមកបណ្តាក់ទុន ធ្វើពាណិជ្ជកម្មនិងរីកចម្រើនជាមួយកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង