**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រសួងការងារនាំក្រុមហ៊ុនចំនួន៦ ផ្តល់ឱកាសការងារចំនួន ១ ០៩១កន្លែងដោយផ្ទាល់ជូនអតីតពលករ និងអ្នករកការងារនៅក្រុងប៉ៃលិន

ប៉ៃលិន៖ការផ្តល់ឱកាសការងារពីរោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ធ្វើឡើងតាមរយៈ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ប៉ៃលិន ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។

ជាមួយនឹងការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស, អតីតពលករ និងយុវជនអ្នកស្វែងរកការងារប្រមាណ១ ១០០នាក់ អាចធ្វើការចុះឈ្មោះ ហើយទទួលឱកាសការងារក្នុងស្រុកភ្លាមៗនៅក្នុងមូលដ្ឋាន តាមរយៈរោងចក្រ សហគ្រាសទាំង៦ រួមមាន៖ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) រោងចក្រ យ៉ាហ្សាគិ (ខេបូឌា)ប្រូដាក់ ក្រម ហ៊ុន វី អូ ភី ខូអិលធីឌី ក្រុមហ៊ុន​ ឆាយ​ណាវ័រ​យាន ក្រុមហ៊ុន​ ហ៊ូយ​ ស៊ីន​ យ័ន​ និងក្រុមហ៊ុន ឡុង​ហ៊រ។ ក្នុងវេទិកានេះក៏មានសមាគម TAFTAC បានផ្សព្វផ្សាយពីឱកាសការងារសម្រាប់សមាជិករបស់ខ្លួន និងក្រុមហ៊ុន មង្គល អេចអ ដែលជាភ្នាក់ងារជ្រើសរើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុនចូលរួមផងដែរ។

នាឱកាសនោះ ឯកឧត្តមយឹម ស៊ីណន រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការធ្វើការងារក្នុងស្រុក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនស្របតាមបទប្បញ្ញត្តិជាធរមាន តាមរយៈរបបសន្តិសុខសង្គម (ប.ស.ស.) រួមមានផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ។ ការងារក្នុងស្រុកមិនត្រឹមតែជួយឱ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបងប្អូនឱ្យចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទៀតផង។

ទន្ទឹមនឹងនេះ ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលខ្ពស់នាពេលអនាគត ឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជន និងអតីតពលករ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥ លាននាក់ (TVET 1.5M) ដែលជាគោលនយោបាយចម្បងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្តល់ជំនាញវិជ្ជាជីវៈយ៉ាងតិចមួយដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ការនាំមកនូវឱកាសការងារជាង១ពាន់កន្លែងនេះ គឺជាផ្នែកមួយនៃវេទិកាការងារប្រចាំសប្តាហ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឱកាសការងារសរុបចំនួន ៨៧ ៣៦១កន្លែង នៅក្នុងរាជធានី-ខេត្ត សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីប្រទេសថៃ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ អតីតពលករត្រឡប់មកពីបរទេសប្រមាណជាង៣១ម៉ឺននាក់ហើយទទួលបានការងារធ្វើនៅក្នុងស្រុកតាមរយៈវេទិកានេះ។

សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕

អត្ថបទដែលជាប់ទាក់ទង