**ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកអនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) **អង្គការទឹកស្អាត ១០០១ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការផ្ដល់សេវាទឹកស្អាតជូនពលរដ្ឋនៅតំបន់ជនបទ**អាមេរិកបញ្ជូនប្រព័ន្ធមីស៊ីលទៅហ្វីលីពីនសម្រាប់សមយុទ្ធជាការផ្ញើសារដល់ចិន**សម្ដេចតេជោ ហ៊ុន សែន ប្រាប់ប្រធានរដ្ឋឡាវ ថាតាមការស្ទង់មតិជំនឿលើការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានការកើនឡើងជាបន្តបន្ទាប់**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់និងសកលលោកផងដែរ**ក្រសួងការបរទេស ​បង្ហាញលទ្ធផល សម្តេចធីបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក**ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំកិច្ចប្រជុំ គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន**អភិបាលខេត្តស្វាយរៀង កោតសរសើរ និងអរគុណកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២**ទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាអូតាវ៉ា**អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនាឆ្នាំ២០២៩**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម**ក្រសួងទេសចរណ៍ ណែនាំស្តីពីការលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងការពន្លត់អគ្គីភ័យនៅក្នុងឧស្សាហកម្មទេសចរណ៍**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ ប្រមុខរដ្ឋឡាវ**ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងសវនាការជូន ឯកឧត្ដម ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា**សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី​ ទទួលជួបសវនាការជាមួយ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចចិន**ឯកឧត្ដម ទេព អស្នារិទ្ធ ៖ អ្នកសារព័ត៌មានអាជីព ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃ**ប្រមុខរដ្ឋឡាវ អញ្ជើញបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សាសង្កាត់ដងទង់ អាណត្តិទី៥

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសង្កាត់ដងទង់ អាណត្តិទី៥។

លោកជំទាវអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងលោកស្រី អស់លោក ជាចៅសង្កាត់ ចៅសង្កាត់រង សមាជិកទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតនាកន្លងមកនេះ ដើម្បីបន្តដឹកនាំ រដ្ឋបាលសង្កាត់ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោក មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូល។ ហេតុនេះ នៅក្នុងអាណត្តិការងារ០៥ឆ្នាំនេះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។ តាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ នាងខ្ញុំក៏សូមសំដែងនូវការកោតសរសើរ អំពីការខិតខំអស់ពីកម្លាំងកាយចិត្តរបស់អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តរាល់ភារកិច្ច សម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនសម្រាប់ជាមូលដ្ឋានក្នុងការបន្តអនុវត្តការងាររបស់ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥នេះ។

លោកជំទាវអភិបាលខេត្ត បន្តថា ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជាយើងបានដំណើរការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សសរុបចំនួន ០៥លើក រួចមកហើយ។ ពីការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វាយតម្លៃថា ដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាកាន់តែវិវត្តន៍រីកចម្រើនជាលំដាប់។ ការបោះឆ្នោតដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់មានអត្ថន័យយ៉ាងជ្រាលជមកលើប្រព័ន្ធនយោបាយ និងរដ្ឋបាលនៅកម្ពុជា គឺ (១)ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន (២)ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និង(៣)ការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់ របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត។ នេះបានន័យថា ទោះបីជាក្រុមប្រឹក្សា ដែលប្រកាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាអាណត្តិថ្មីក៏ពិតមែន ប៉ុន្តែមិនមែនបានសេចក្តីថាការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹក្សា បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវបន្តគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សា អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

អាស្រ័យហេតុនេះ ដើម្បីជាមូលដ្ឋានក្នុងការចាប់ផ្តើមអនុវត្តការងាររបស់ក្រុមប្រឹក្សាសង្កាត់ នាអាណត្តិទី៥នេះ
លោកជំទាវអភិបាលខេត្ត គូសបញ្ជាក់នូវចំណុចជាគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាអាណត្តិថ្មីត្រូវ យកចិត្តទុកដាក់ដូចខាងក្រោម ៖

ទី១.ទោះបីក្រុមប្រឹក្សាសង្កាត់ ត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយការបោះឆ្នោតដោយ ផ្ទាល់ពីប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាសង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។

ទី២.បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ កិច្ចការអាទិភាពទី១របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិ គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន កំណត់អំពីកិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការនានា។

ទី៣.កិច្ចការបន្តគឺក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។

ទី៤.ក្រុមប្រឹក្សាអាណត្តិទី៥ ត្រូវបន្តអនុវត្តថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់ ក្រុមប្រឹក្សាសង្កាត់អាណត្តិមុន។ ដូច្នេះក្រុមប្រឹក្សាថ្មីត្រូវរៀបចំបែបបទស្នើសុំតម្កល់គំរូហត្ថលេខា ឡើងវិញនៅរតនាគារ និងធនាគារដែលមានគណនី។

ទី៥.ពិនិត្យឡើងវិញអំពីសមាសភាពគណៈកម្មាធិការ ឬគណៈកម្មការនានារបស់ក្រុមប្រឹក្សា សង្កាត់អាណត្តិទី៤ ដើម្បីធ្វើការកែសម្រួលទៅតាមសមាសភាព និងតម្រូវការនៃក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥។

ទី៦.ក្រុមប្រឹក្សាអាណត្តិទី៥នេះ ត្រូវបន្តអនុវត្តដីកា សេចក្តីសម្រេច និងលិខិត បទដ្ឋាននានារបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ដែលបានសម្រេចកន្លងមក ឱ្យបានត្រឹមត្រូវ និង មានប្រសិទ្ធភាព ប្រសិនបើពុំមានដីកា សេចក្តីសម្រេច និងលិខិតបទដ្ឋានថ្មីណាមកជំនួសទ នោះ។

ទី៧.ដោយផ្អែកលើផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាអាណត្តិទី៤ ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធី នៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់។

ទី៨.លើសពីនេះទៀត ក្រុមប្រឹក្សាក៏ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្តការងាររបស់ខ្លួនជាប្រចាំ។

ទី៩.ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជន ដើម្បីអនុវត្តឱ្យសម្រេច បានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល

ទី១០.ការផ្តល់សេវាសាធារណះលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវ ដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលនីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។

ទី១១,ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បានជះ ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង។

ទី១២.ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាទាំងអស់ មាន កាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។

លោកជំទាវអភិបាលខេត្ត គូសបញ្ជាក់ថា ក្រោយការបោះឆ្នោត ប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការ នយោបាយ ត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកឱ្យបានល្អនៅតាមសហគមន៍ មូលដ្ឋាននានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោត ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ ខ្លួនឱ្យកាន់តែមានការរីកចម្រើនបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង