លោកជំទាវ ឃួន សុដារី អញ្ជើញបិទសន្និសីទអន្តរជាតិ ស្ដីពី ការកសាងសន្តិភាព ប្រកបដោយចីរភាព នៅអាស៊ីប៉ាស៊ីហ្វិក ផ្អែកលើមនុស្សនិយមសកល
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបិទសន្និសីទអន្តរជាតិ ស្ដីពី “ការកសាងសន្តិភាពប្រកបដោយចីរភាពនៅអាស៊ីប៉ាស៊ីហ្វិកផ្អែកលើមនុស្សនិយមសកល” ដើម្បីការបង្រួបបង្រួមឧបទ្វីបកូរ៉េដោយសន្តិភាព នៅវិមានរដ្ឋសភា។
ក្នុងពិធីសន្និសីទអន្តរជាតិនាពេលនេះ មានការអញ្ជើញចូលរួមពី តំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា និងមូលនិធិបណ្ឌិតសភា(Hyojeong Academic Foundation) វិទ្យាស្ថានចក្ខុវិស័យអាស៊ី(Asian Vision Institute-AVI) សហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(Universal Peace Federation-Asia Pacific)៕