**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីគោលជំហរម៉ឺងម៉ាត់ ដោយផ្សារភ្ជាប់នឹងសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ជូនជនរួមជាតិអំពីគោលជំហរម៉ឺងម៉ាត់ ដោយផ្សារភ្ជាប់នឹងសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

ក្នុងដំណើរអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋភៀសសឹកថា ការទាមទារបូរណភាពទឹកដីរបស់យើងនៅតែបន្តធ្វើនៅគ្រប់កន្លែងទាំងអស់ ពោលគឺរាជរដ្ឋាភិបាលមិនបានបោះបង់ចោលសិទ្ធិការពារទឹកដីនោះឡើយ ហើយការចុះហត្ថលេខាលើបទឈប់បាញ់ក៏មិនមែនជាថ្នូរនឹងការកាត់ទឹកដីឱ្យគេនោះឡើយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ការងារវាស់វែង គ្រប់គ្រង និងដោះស្រាយបញ្ហាព្រំដែននៅតែធ្វើឡើង ដោយគោរពតាមច្បាប់អន្តរជាតិដដែល ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ ដែលត្រូវដោះស្រាយតាមយន្តការការទូតនិងបច្ចេកទេសព្រំដែន។ ទោះបីជាដំណោះស្រាយតាមផ្លូវច្បាប់វាយឺតបន្តិចមែន តែវាជាដំណោះស្រាយដែលធានានូវសេចក្តីសុខយូរអង្វែងសម្រាប់ទាំងអស់គ្នា។ ខណៈដែលដៃម្ខាងទាមទារដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាយ៉ាងស្វិតស្វាញ ដៃម្ខាងទៀតត្រូវដោះស្រាយជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋភៀសសឹកយ៉ាងសកម្ម ពោលគឺ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំមិនបោះបង់ចោលប្រជាពលរដ្ឋនោះឡើយ។ នេះគឺជាប្រសាសន៍គូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅចំពោះមុខប្រជាពលរដ្ឋភៀសសឹក។

ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច បានគូសបញ្ជាក់ក្នុងសារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។

ប្រសាសន៍របស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា បានបង្ហាញពីការការពារអធិបតយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ មិនអាចធ្វើសម្បទានបាន និងជ្រើសរើសយកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់តាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ខណៈដែលកម្ពុជានិងថៃ មានខ្សែព្រំដែនអន្តរជាតិដែលការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ។

ក្រឡេកទៅមើលសកម្មភាពជាក់ស្តែងលើវិស័យការទូតវិញ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើការងារយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការការពារបូរណភាពទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ប្រឆាំងដាច់ខាតទៅនឹងការប្រើប្រាស់កម្លាំង ដើម្បីចូលកាន់កាប់ទឹកដីដែលជាសកម្មភាពផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ។

ជាក់ស្តែង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញកំណត់ទូតតវ៉ា និងសេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដើម្បីបញ្ជាក់ពីការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះភាគីថៃ។ នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ប្រាប់អង្គប្រជុំថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅឡើយ ជាពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យ និងបូរណភាពទឹកដី។ សកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាព និងស្តារសន្តិភាពឡើងវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យសហការីអាស៊ានបន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយដើម្បីឱ្យសន្តិភាព និងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឯណោះវិញក៏បានចេញលិខិតតវ៉ា និងកំណត់ទូតជាបន្តបន្ទាប់ ដោយស្នើឱ្យភាគីថៃបញ្ជូនក្រុមការងារវាស់វែងខណ្ឌសីមាព្រំដែនធ្វើការងារនៅលើដីផ្ទាល់ជាមួយភាគីកម្ពុជា។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជានិច្ចកាលបញ្ជាក់ប្រាប់ភាគីថៃអំពីជំហរច្បាស់លាស់ និងដាច់ខាតរបស់កម្ពុជា ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

អត្ថបទដែលជាប់ទាក់ទង