អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រីក្រុមការងាររដ្ឋបាលខេត្ត លោកលោកស្រីអភិបាលរងស្រុក ក្រុមការងាររដ្ឋបាលស្រុក លោកដូចស្រីមេភូមិអនុភូមិនិងសមាជិកភូមិលោកលោកស្រីប្រធានអនុប្រធាននិងសមាជិកបណ្ដាញក្រុមបញ្ញវន្តឃុំផងដែរ។
សូមបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ឃុំយាយម៉ៅពេជ្រនិលក្នុងស្រុកភ្នំស្រួច ដែលជាឃុំទើបតែបង្កើតថ្មី នឹងត្រូវដំណើរការ ព្រមទាំងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចាប់តាំងពីពេលនេះតទៅ៕