រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ លេីផ្លូវថ្មេីរជេីង ចាប់ពីថ្ងៃស្អែកតទៅ

ភ្នំពេញ៖ បន្ថែមពីភាពសម្បូរបែបនៃផ្លូវថ្មេីរជេីងចតុមុខ រដ្ឋបាលរាជធានីភ្នំពេញបានសាងសង់នូវបន្ទប់ទឹកសាធារណៈបន្ថែម ដែលរំលេចនូវរចនាបថខ្មែរ សម្រាប់បំពេញតំរូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត។
បន្ទាប់ពីបានបញ្ចប់ការសាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់អោយដំណើរការប្រើប្រាស់បន្ទប់ទឹកសាធារណៈ នៅសួនច្បារមាត់ទន្លេ លេីផ្លូវថ្មេីរជេីង ចាប់ពីថ្ងៃស្អែកទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ព្រឹកនេះតទៅដោយឥតគិតថ្លៃ។
សូមចូលរួមថែរក្សាអនាម័យដើម្បីសុខភាពល្អ និងបរិស្ថានស្អាតទាំងអស់គ្នា៕

