**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល(Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំឡុងពេលនៃការបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។

លោកជំទាវបានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលទទួលបានលទ្ធផលផ្លែផ្កាដ៏ត្រចះត្រង់ ដែលនៅពេលនោះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើសំណើគោលនយោបាយជាក់ស្តែងពាក់ព័ន្ធមួយចំនួនឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ហើយសំណើទាំងនោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូលឆ្នាំ2022។ លោកជំទាវបានគូសបញ្ជាក់នូវគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្តីពី “រដ្ឋពីរឆ្ពោះទៅប្រទេសតែមួយ៖ ឧបទ្វីបតែមួយ វប្បធម៌តែមួយ ប្រជាជនតែមួយ” ដោយផ្តោតលើការផ្លាស់ប្តូរសង្គម-វប្បធម៌រវាងកូរ៉េទាំងពីរ ដែលជាមធ្យោបាយឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅឧបទ្វីបកូរ៉េ។

លោកជំទាវ បានសង្កត់ធ្ងន់អំពីតំលៃនៃសន្តិភាព ដែលជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យ។ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិបុលភាព មិនអាចប្រព្រឹត្តទៅបានទេលុះត្រាតែសន្តិភាពត្រូវបានធានា។

លោកជំទាវក៏បានជម្រាបជូនប្រតិភូនាពេលនេះដែរថា នៅកម្ពុជា សន្តិភាព គឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិ រហូតឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាឃ្លាដែលប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីរំលឹកអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែរក្សាសន្តិភាព។

ជាមួយគ្នានេះដែរ លោកជំទាវ បានបង្ហាញពីក្តីប៉ងប្រាថ្នារបស់ប្រជាជនកម្ពុជា គឺការរស់នៅប្រកបដោយសន្តិភាព វិបុលភាព និងសេរីភាព។ នូវចក្ខុវិស័យនេះ យើងត្រូវរក្សាសន្តិភាព និងស្ថិរភាព អភិវឌ្ឍសមត្ថភាពធនធានមនុស្ស បន្តធ្វើកំណែទម្រង់អភិបាលកិច្ចឱ្យកាន់តែរឹងមាំ និងតរភ្ជាប់ ព្រមទាំងធ្វើសមាហរណកម្មកម្ពុជាទៅក្នុងប្រព័ន្ធអន្តរជាតិ ស្របតាមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលផ្តួចផ្តើមនិងបង្កើតឡើងផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន។

លោកជំទាវក៏បានលើកឡើងអំពីអតីតកាលដ៏ឈឺចាប់ វិនាសព្រាត់ប្រាសរបស់ប្រជាជនកម្ពុជាអំឡុងពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសូម្បីលោកជំទាវផ្ទាល់ក៏បានបាត់បង់នូវសមាជិកគ្រួសារផងដែរ។ ការរងទុក្ខវេទនាកាលពី ៤៧ឆ្នាំមុននេះ គឺដូចគ្នាទៅនឹងសង្រ្គាមកូរ៉េ ដែលបានធ្វើឱ្យកូរ៉េបែងចែកជាពីរមកទល់បច្ចុប្បន្ន បណ្តាលឱ្យគ្រួសារកូរ៉េជាច្រើនលាននាក់ត្រូវព្រាត់ប្រាស។ ដូចនេះ បទពិសោធន៍ពីដំណើរការសន្តិភាពរបស់កម្ពុជាបង្ហាញថា យើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិភាព ដោយយើងត្រូវតែបន្តថែរក្សា និងកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព។

លោកជំទាវបានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនត្រឹមតែគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការថែរក្សាបេតិកភណ្ឌវប្បធម៌ និងការការពារបរិស្ថានផងដែរ។

លោកជំទាវបានធ្វើការកត់សម្គាល់ផងដែរអំពីសភាពការណ៍បោះឆ្នោះឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះ ដែលប្រទេសកម្ពុជាទើបតែបញ្ចប់ ប្រកបដោយដោយសន្តិភាព បរិយាប័ន្ន សេរី និងយុត្តិធម៌។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបានថ្លែងអំណរគុណជូនចំពោះមិត្តអន្តរជាតិដែលបានចំណាយពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់ ចូលរួមសង្កេតការបោះឆ្នោត ក្នុងនោះរួមទាំងប្រតិភូមកពីសហព័ន្ធសន្តិភាពសកលផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម Ek Nath Dhakal បានថ្លែងអំណរគុណ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ក្បោះក្បាយស្តីពីបទពិសោធន៍ក្នុងការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា ក៏ដូចជាការរួមចំណែករបស់សភា និងរាជរដ្ឋាភិបាលកម្ពុជាទៅលើសន្តិភាពក្នុងតំបន់ ជាក់ស្តែងកិច្ចសន្ទនារកសន្តិភាពនៅឧបទ្វីបកូរ៉េ និងសកលលោកទាំងមូល។

ឯកឧត្តម បានបន្ថែមថា បើទោះបីបញ្ហានៅឧបទ្វីបកូរ៉េស្មុគស្មាញអំពីមនោគមនវិជ្ជានយោបាយ ការដឹកនាំ ពិតមែនក្តី តែក្នុងនាមមនុស្សជាតិនិយម ប្រជាជាតិទាំងអស់ប្រាថ្នាទទួលបានសុខសន្តិភាព បង្រួបបង្រួមគ្នា ដើម្បីបន្តបង្កើនការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយសុខសន្តិភាព សុវត្ថិភាពទាំងក្នុងតំបន់ និងជាការរួមចំណែកដល់សុខសន្តិភាពទូទាំងសកលលោក។

ជាចុងក្រោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថា្នក់ដឹកនាំនៃសាធារណរដ្ឋកូរ៉េ សភា សហព័ន្ធសន្តិភាពសកល ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ ដែលតែងតែបន្តគាំទ្រជួយកម្ពុជា និងជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ដែលនេះបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

អត្ថបទដែលជាប់ទាក់ទង