រដ្ឋបាលខេត្តបាត់ដំបង កំណត់ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង សំដៅបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង កំណត់ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរបន្ថែម នៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តបាត់ដំបង សំដៅបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃជូនដំណឹងនេះ។
អាស្រ័យហេតុនេះសូមគោរពជម្រាបជូន ប្រជាពលរដ្ឋដែលមានទីលំនៅអចិន្រ្តៃយ៍ក្នុងខេត្តបាត់ដំបងទាំងអស់ ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬនសុពលភាពនៅតិចជាង ១៨០ថ្ងៃ (៦ខែ) និងប្រជាពលរដ្ឋមានអាយុ ១៥ឡើងទៅ សូមអញ្ជើញមកបំពេញបែបបទនៅទីតាំងដូចខាងក្រោម៖
-ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ឬ
-អធិការដ្ឋាននគរបាលក្រុង-ស្រុក ឬ
-ការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឬ
-ទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តបាត់ដំបង ។
-ឯកសារយោងសម្រាប់ស្នើសុំ៖
-ករណីស្នើសុំចុះបញ្ជីថ្មី
-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ
-ករណីស្នើសុំបន្តសុពលភាព
-អត្តសញ្ញាណបណ្ណដែលអសុពភាព ឬនៅមានសុពលភាពតិចជាង ១៨០ ថ្ងៃ ។
-ករណីផ្លាស់ប្ដូរអាសយដ្ឋាន
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃអាសយដ្ឋានថ្មី។
-ឯកសារយោងសម្រាប់ព្រះសង្ឃ
-សំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត
-ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ
-សៀវភៅស្នាក់នៅ៕

