ក្រុមគ្រូពេទ្យកំរិត១ និងក្រុម EOD ហ្វឹកហ្វឺននីតិវិធីសង្គ្រោះបឋម ដល់ជនរងគ្រោះ និងការជម្លៀសជនរងគ្រោះដោយសារ បោសសម្អាតមីនលើដងផ្លូវ ចេញពីកន្លែងកើតហេតុទៅកាន់មន្ទីរពេទ្យ

អាហ្វ្រិកកណ្តាល៖ ក្រុមគ្រូពេទ្យកំរិត១ និងក្រុម EOD នៃកងកម្លាំងអនុសេនាធំវិស្វកម្ម ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២២ បានធ្វើការហ្វឹកហ្វឺននីតិវិធី សង្គ្រោះបឋមដល់ជនរងគ្រោះ និងការជម្លៀសជនរងគ្រោះដោយសារ បោសសម្អាតមីនលើដងផ្លូវ ចេញពីកន្លែងកើតហេតុទៅកាន់មន្ទីរពេទ្យ ។

