**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មីរបស់ប្រទេសចិន ជំរុញការប្រើប្រាស់ក្នុងស្រុក និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ កំណើនយឺត និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ប្រទេសចិននៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងសម្រេចឱ្យបាននូវគោលដៅសតវត្សរ៍ទីពីរក្លាយទៅជាប្រទេសសង្គមនិយមទំនើប និងខ្លាំងក្លាលើគ្រប់វិស័យនៅឆ្នាំ ២០៤៩។
ឈរលើស្មារតីនៃផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០) រដ្ឋាភិបាលចិននឹងផ្តល់សារៈសំខាន់ខ្ពស់ចំពោះការពង្រឹងការប្រើប្រាស់ក្នុងស្រុក ឱ្យក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើន និងជាខែលការពារទប់ទល់នឹងការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅ។ ក្នុងចំណោមវិធានការសំខាន់ៗ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី ដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល បានក្លាយជាគោលនយោបាយជាក់ស្តែងមួយក្នុងការជំរុញការប្រើប្រាស់ប្រកបដោយគុណភាព និងចីរភាព។
នៅដើមឆ្នាំ ២០២៦ ការអនុវត្តកម្មវិធីនេះបានបង្ហាញពីសន្ទុះវិជ្ជមានគួរឱ្យកត់សម្គាល់។ ត្រឹមតែរយៈពេលប៉ុន្មាននាទីនៃការចាប់ផ្តើមកម្មវិធីខាងលើនៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល២០២៦ អ្នកប្រើប្រាស់ក្នុងទីក្រុងធំៗដូចជាប៉េកាំង និងសៀងហៃជាដើម បានបង្ហាញការឆ្លើយតបយ៉ាងសកម្មតាមរយៈការបញ្ជាទិញផលិតផលដែលទទួលបានការបញ្ចុះតម្លៃ និងការឧបត្ថម្ភធនពីរដ្ឋាភិបាល។ ហាងទំនិញលក់រាយមួយចំនួនបានរាយការណ៍ថា ទំហំប្រតិបត្តិការនៃការលក់របស់ខ្លួននៅទូទាំងប្រទេសមានការកើនឡើងប្រមាណ ១១០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
សន្ទុះនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីតម្រូវការរបស់អតិថិជន និងការកើនឡើងនៃទំនុកចិត្តអ្នកប្រើប្រាស់ចំពោះគោលនយោបាយជំរុញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីនិន្នាការនៃការប្រើប្រាស់ឆ្ពោះទៅរកផលិតផលដែលមានគុណភាពខ្ពស់ នវានវុត្តន៍ និងភាពស៊ីវីល័យផងដែរ។ សម្រាប់ប្រទេសចិន កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី បានក្លាយជាឧបករណ៍មួយដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយភាពធន់ និងចីរភាព។
យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន នៅឆ្នាំ២០២៤-២០២៥ កម្មវិធីនេះបានលើកទឹកចិត្តដល់ប្រជាជនចិនឱ្យយករថយន្ត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចចាស់ៗ មកប្តូរយកម៉ូដែលទំនើប និងសន្សំសំចៃថាមពលជាងមុន។ ការអនុវត្តកម្មវិធីនេះ បានជំរុញការលក់សរុបជាទឹកប្រាក់ប្រមាណ ៣,៩២ ទ្រីលានយ័ន ហើយបានក្លាយជាកត្តាលីករដ៏សំខាន់ក្នុងការលើកកម្ពស់តម្រូវការក្នុងស្រុក និងកំណើនប្រកបដោយចីរភាព។
ទោះបីខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនៅផុយស្រួយ ហើយភាពមិនប្រាកដប្រជាពីខាងក្រៅនៅតែបន្តអូសបន្លាយ ការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិននៅតែមានស្ថិរភាព ហើយបានរួមចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។ ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ២០២៥ ការចំណាយលើការប្រើប្រាស់ចុងក្រោយបានរួមចំណែក ៥៣,៥% ដល់កំណើនសេដ្ឋកិច្ចចិន។ ក្នុងនាមជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់សេដ្ឋកិច្ចសកល។
ការចាប់ផ្តើមឆ្នាំ២០២៦ ជាមួយនឹងសន្ទុះ និងភាពធន់នៃការប្រើប្រាស់ក្នុងស្រុក នឹងត្រួយត្រាយផ្លូវឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយទំនុកចិត្ត និងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចសកល។ ជាមួយនឹងការខិតជិតមកដល់នៃបុណ្យចូលឆ្នាំចិន តម្រូវការក្នុងស្រុកចិននឹងឈានដល់កម្រិតខ្ពស់មួយថែមទៀត ហើយនឹងចាក់បញ្ចូលនូវសន្ទុះថ្មីសម្រាប់តម្រូវការក្នុងស្រុក និងអន្តរជាតិ។
សរុបមកវិញ កម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី មិនត្រឹមតែនាំមកនូវសន្ទុះ និងភាពធន់នៃការប្រើប្រាស់ក្នុងស្រុករបស់ចិនទេ តែក៏នាំមកនូវនវានុវត្តន៍ ភាពស៊ីវីល័យ និងវឌ្ឍនភាពដល់ប្រជាជន និងប្រទេសចិនផងដែរ។ ភាពរឹងមាំនៃសេដ្ឋកិច្ចចិន នឹងបន្តរួមចំណែកដល់សិ្ថរភាព និងភាពធន់នៃសេដ្ឋកិច្ចសកល ក្នុងបរិបទនៃការកើនឡើងនូវភាពមិនច្បាស់លាស់សកល។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង