**ឯកឧត្តម សួស យ៉ារ៉ា៖ គណបក្សប្រជាជនកម្ពុជា ជំរុញឱ្យអនុវត្តគោលនយោបាយការបរទេសសំខាន់ៗចំនួន៤ ក្នុងនោះមិនឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត**ឯកឧត្តម សួស យ៉ារ៉ា៖ អង្គសន្និបាតមានទំនុកចិត្តចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា សម្ដែងនូវការដឹងគុណចំពោះជនរួមជាតិដែលជឿជាក់ និងគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមនានាទាំងកត្តាខាងក្នុង ទាំងកត្តាខាងក្រៅ ក្នុងដំណើរការកសាង និងការពារមាតុភូមិ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា វាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជាវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ**អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម**លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា**សាងសង់ផ្លូវបេតុប្រវែងជិត២គីឡូម៉ែត្រ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ**ស្រូវប្រាំងជិត២ពាន់ហិកតា ត្រូវបានជួយសង្រ្គោះតាមរយៈប្រព័ន្ធធារាសាស្រ្ត​របស់អាជ្ញាធរជាតិអប្សរា**នាយករដ្ឋមន្ត្រីថៃ ថាវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ**EU គ្រោងធ្វើតេស្ត Facebook, X និង TkTok ជុំវិញព័ត៌មានមិនពិត**លោក ហ្សេឡេនស្គី៖ អាមេរិកមិនបានបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែននោះទេ**កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ជាសារប្ដេជ្ញាប្រកាន់ជំហរម៉ឺងម៉ាត់ចំពោះអាមេរិក**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ការនាំចេញអាវុធរបស់អាមេរិក កើនឡើងដល់កំណត់ត្រា ក្នុងឆ្នាំ២០២៤ ជុំវិញតម្រូវការពាក់ព័ន្ធនឹងអ៊ុយក្រែន**ប្រធានាធិបតីរុស្ស៉ី ថាវិបត្តិសង្រ្គាមអ៊ុយក្រែន ប្រហែលជាមិនកើតឡើងនោះទេ ប្រសិនបើពេលនោះលោក ត្រាំ ជាប្រធានាធិបតីអាមេរិក**ឥណ្ឌូណេស៊ី-ឥណ្ឌា នឹងពិភាក្សាគ្នាអំពីការជំរុញទំនាក់ទំនងលើវិស័យការពារជាតិ**អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែមករា គឺមធ្យម**លោក ត្រាំ ប្រកាសដំណើរការ ក្រុមការងារ រូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថល

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងវិធានការការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ជាថ្មីទៀត នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយវិធាន ការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាថ្មី ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលជិត២ខែកន្លងមក គ្មានអ្នកឆ្លងជំងឺ កូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទេ តែបច្ចុប្បន្ននេះយើងសង្កេតឃើញមានករណីឆ្លងប្រចាំថ្ងៃមាន ចំនួនតិចតួច ដោយការនាំចូល និងនៅក្នុងសហគមន៍ជាថ្មីទៀតនៅតាមកន្លែងមួយចំនួន នៅក្នុងប្រទេសកម្ពុជាយើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់យោធិនគ្រប់រូបនឹងក្រុមគ្រួសារ ត្រូវបន្តការប្រុងប្រយ័ត្នការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយនោះយោធិនគ្រប់រូបនិងក្រុមគ្រួសារ ត្រូវ បន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅជិតតំបន់បោះទ័ព ឱ្យគាត់បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដូសទី៤ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឲ្យប្រទេសជាតិយើង បន្តបើកដំណើរការប្រក្រតីភាពឡើងវិញ លើគ្រប់វិស័យ រួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង