ឯកឧត្តម ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំស្វាយរំពារ អាណត្តិទី៥
ភ្នំពេញ៖ ឯឧត្តម ទិត វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំស្វាយរំពារ អាណត្តិទី៥ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីខាងលើនេះមានការអញ្ជើញចូលរួម លោក លោកស្រីប្រធានការិយាល័យនៃស្រុកបសេដ្ឋ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្វាយរំពារ អាណត្តិទី៥ លោកនាយ នាយរងប៉ុសិ៍តណគរបាលរដ្ឋបាលឃុំស្វាយរំពារ លោក លោកស្រីប្រធាន អនុប្រធានមណ្ឌលសុខភាពឃុំស្វាយរំពារ លោក លោកស្រីនាយកសាលានៃឃុំស្វាយរំពារ និងលោក លោកស្រីមេភូមិ នៃឃុំស្វាយរំពារ៕