**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រដើម្បីដោះស្រាយការបំពុលបរិស្ថានដោយប្លាស្ទិក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ផែនការនេះត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រ ស្របនឹងជាមួយយុទ្ធសាស្ត្រចក្រាលរបស់ជាតិពីបរិស្ថាន ដោយធានាឱ្យកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្លាស្ទិកត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅទំនើបកម្មបរិស្ថានជាតិ និងជាពិសេស ក្រសួងបរិស្ថានបានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំនៃសកម្មភាពជាមួយលទ្ធផលជាក់ស្តែង ដែលជាឆ្នាំដែលយើងរួមដៃគ្នាប្រែក្លាយរាល់សកម្មភាពឱ្យទៅជាផ្លែផ្កាដ៏មានន័យសម្រាប់មាតុភូមិយើង។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ការរៀបចំផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្ត និងឆន្ទៈឥតងាករេ របស់កម្ពុជាក្នុងការចូលរួមជាមួយសកលលោកប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក និងជាពិសេសការសម្រេចបាននូវ «ភាពស្អាត» នៅកម្ពុជាសម្រាប់មនុស្សគ្រប់ជំនាន់។

ផែនទីបង្ហាញផ្លូវនេះ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្ត្រដើម្បីពន្លឿនការផ្លាស់ប្ដូរជាប្រព័ន្ធ ដោយផ្ដោតលើកិច្ចការសំខាន់ៗ រួមមាន៖ (ទី១) ពង្រឹងនិងពង្រីកក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធប្លាស្ទិកចក្រា, (ទី២) ការបង្កើតយន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព, (ទី៣) ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវដ្ដនៃប្លាស្ទិក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញដំណោះស្រាយរួមគ្នា, និង (ទី៤) ជំរុញការផ្លាស់ប្តូរឥរិយាបថប្រកប ដោយបរិយាប័ន្នសម្រាប់ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងសំណល់។

សូមបញ្ជាក់ថា តាមរយៈការសិក្សាប៉ាន់ប្រមាណ ក្នុងឆ្នាំ២០២២ កម្ពុជាបានបង្កើតកាកសំណល់ប្លាស្ទិកចំនួនប្រមាណជា ៥៤៦,000 តោន (សមមាត្រជាមធ្យម ៣៣ គីឡូក្រាម ក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំៗ។ ទំហំកាកសំណល់នេះ គឺមានអត្រាខ្ពស់ជាងបរិមាណប្រាស្ទិក សម្រាប់បណ្តាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០២២។ បន្ថែមលើនេះទៀតនោះ មានគម្លាតខ្លះ រវាងអត្រាប្រមូលកាកសំណល់នៅទីប្រជុំជន (មានប្រមាណជា ៧០%) ជាមួយអត្រាប្រមូលកាកសំណល់នៅទីជនបទ (មិនដល់ពាក់កណ្តាលនៃទិន្នន័យខាងលើ) ដោយពិបាកចូលប្រមូល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត។

លោក Enrico Gaveglia តំណាងប្រចាំប្រទេស UNDP Cambodia មានប្រសាសន៍ថា ៖ «ផែនទីបង្ហាញផ្លូវនេះមិនត្រឹមតែបំពេញនូវគម្លាតដ៏សំខាន់មួយក្នុងការយល់ដឹងរបស់យើងអំពីការបង្កើត និងលំហូរសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ហើយបង្ហាញពីឱកាសដ៏មិនគួរឲ្យជឿក្នុងការកែលម្អការគ្រប់គ្រងសំណល់ប៉ុណ្ណោះទេ។ ប៉ុន្តែវា [ផែនទីបង្ហាញផ្លូវនេះ] ថែមទាំងជួយកាត់បន្ថយការប្រើប្រាស់វត្ថុប្លាស្ទិកតែមួយដង និងចាប់យកតម្លៃនៃវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន និងប្លាស្ទិកងាយរលាយចូលជាមួយដី ដែលរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា»។

ផែនទីបង្ហាញផ្លូវនេះ បង្ហាញពីសេណារីយ៉ូនៃការផ្លាស់ប្តូរប្រព័ន្ធនៅឆ្នាំ ២០៤០ ជាមួយនឹងការកាត់បន្ថយការបំពុលប្លាស្ទិក ៧៤% ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៤០% និងការសន្សំការចំណាយប៉ាន់ស្មាន ៣៧% សម្រាប់រដ្ឋាភិបាល ព្រមទាំងការងារថ្មីចំនួន ២៦,000 កន្លែង បើប្រៀបធៀបជាមួយការមិនចាត់វិធានការអ្វីសោះ។

លោកស្រី Clemence Schmid នាយិកានៃភាពជាដៃគូសកម្មភាពផ្លាស្ទិកសកល នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានមានប្រសាសន៍ថា ៖ «ផែនទីបង្ហាញផ្លូវនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួម ផ្អែកលើភស្តុតាង និងកិច្ចសហការដែលដឹកនាំដោយក្រសួងបរិស្ថាន។ វាកំណត់យុទ្ធសាស្ត្រជាតិច្បាស់លាស់ក្នុងការកាត់បន្ថយការបំពុលប្លាស្ទិក និងបង្កើនប្លាស្ទិកចក្រារហូតដល់ទៅ ៥២% នៅត្រឹមឆ្នាំ ២០៤០។ ការផ្លាស់ប្តូរនេះ គឺមានសារៈសំខាន់ច្រើនជាងការជំរុញឱ្យមានការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចទៅទៀត ត្បិតវានឹងជំរុញនវានុវត្តន៍ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។

ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិកនៅកម្ពុជា ក្រោមមូលបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទីកចក្រា» នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូប ។ ផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្រោមការសម្របសម្រួលដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងក្រសួងបរិស្ថាន ក្រោមភាពជាដៃគូសកម្មភាពប្លាស្ទិកសកល (Global Plastic Action Partnership ហៅកាត់ថា GPAP) ដែលជាគំនិតផ្តួចផ្តើចេញពីភាគីពាក់ព័ន្ធដ៏ធំបំផុតរបស់ពិភពលោកលើការបំពុលប្លាស្ទិក ដែលលាតសន្ធឹងលើភាពជាដៃគូចំនួន ២៥ ប្រទេស និងរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)៕

អត្ថបទដែលជាប់ទាក់ទង