**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ក្រសួងបរិស្ថានជូនដំណឹងស្តីពីការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា និងសំណូមពរឱ្យសាធារណជនតាមដានព័ត៌មានអំពីគុណភាពខ្យល់ប្រចាំថ្ងៃ នៅលើបណ្តាញផ្សញផ្សព្វផ្សាយដើម្បីមានវិធានការការពារ នៅពេលមានការប្រប្រួលគុណភាពខ្យល់ខ្លាំង នៅក្នុងមូលដ្ឋាន

ភ្នំពេញ៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការប្រែប្រួលគុណភាពខ្យល់គួរឱ្យកត់សម្គាល់។ ក្នុងនោះទិន្នន័យគុណភាពខ្យល់លើប៉ារ៉ាម៉ែត្រភាគល្អិតនិចល ដែលមានវិជ្ជមាត្រតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) ក្នុងខ្យល់ប្រចាំថ្ងៃ មានការប្រែប្រួលចន្លោះ ៦ ទៅ១១៥ មីក្រូក្រាម/១ម៉ែត្រគូបខ្យល់ (µg/m3)។ ស្ថានភាពគុណភាពខ្យល់ រយៈពេល២៤ម៉ោង គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចល PM2.5 គិតជាមធ្យមស្មើនឹង 39.04 µg/m3 ធៀបនឹងស្តង់ដារ 50 µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ដោយឡែក ក្នុងរយៈពេល២សប្តាហ៍ ក្នុងខែមករា ឆ្នាំ២០២៦ គិតចាប់ពីថ្ងៃទី០១-១៣ ខែមករា ឆ្នាំ២០២៦ ទិន្នន័យគុណភាពខ្យល់ លើប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM2. នៅតាមបណ្តារាជធានី ខេត្ត ក្នុងព្រះរាជណាចក្រកម្ពុជា គឺស្មើនឹង ២២.៦១ µg/m3 ទាបជាងកម្រិតស្តង់ដារ (៥០ µg/m3) និងគិតជាសន្ទស្សន៍គុណភាពខ្យល់ “ល្អណាស់” ដែលមានន័យថាគុណភាពខ្យល់ស្ថិតក្នុងកម្រិតល្អ មិនមានការបំពុល និងមិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។ ដោយឡែក យើងកត់សម្គាល់ឃើញថា គុណភាពខ្យល់នៅតាមទីតាំងមួយចំនួនដូចជា សាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសាលាសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្រិត PM2.5 មានកំហាប់កើនឡើងលើសកម្រិតស្តង់ដារ។

សូមបញ្ជាក់ថាការប្រែប្រួលនៃគុណភាពខ្យល់នៅកម្ពុជា មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។ ប៉ុន្តែនៅតំបន់ខ្លះគុណភាពខ្យល់ធ្លាក់ដល់ពណ៌លឿង គឺ ប្រជាពលរដ្ឋអាចមានសកម្មភាពធម្មតានៅខាងក្រៅ ប៉ុន្តែចំពោះអ្នកមានសុខភាពទន់ខ្សោយ ចាំបាច់ថែទាំសុខភាព ប្រសិនមានការក្អក ការដកដង្ហើមពិបាក រលាកភ្នែកជាដើម សូមកាត់បន្ថយសកម្មភាពនៅខាងក្រៅ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមធ្វើការណែនាំឱ្យសាធារណជន ចូលរួមតាមដានការប្រែប្រួលគុណភាពខ្យល់ ដែលមានផ្សាយតាម Appចក្រា ឈ្មោះ CGS SPA ហើយនឹងតាមដាននៅលើវេបសាយ airquality.moe.gov.kh ទំព័រហ្វេសប៊ុក Ministry of Environment ជាដើម ក៏ដូចជាសេចក្តីជូនដំណឹងរបស់សារព័ត៌មានមួយចំនួនទៀត ដែលមានរៀបរាប់ពីវិធានការការពារសុខភាព នៅពេលមានការប្រែប្រួលនៃគុណភាពខ្យល់។

សាធារណជនអាចតាមដាន និងទទួលបានសារថែទាំសុខភាពជាមគ្នានេះផងដែរ លើសពីនេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំសារថែទាំសុខភាពស្តីពីវិធានការការពារនៅពេលមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដូចជាក្នុងចំណុចពណ៌លឿង ដែលតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ ឬឱ្យស្ថិតនៅក្នុងផ្ទះនោះទេ។ ប៉ុន្តែសាធារណជនអាច តា។ បច្ចុប្បន្នក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់នៅទូទាំងប្រទេស ចំនួន៦០ទីតាំង ក្នុងនោះមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់តាមផ្កាយរណប ចំនួន១ទីតាំង និងមានរថយន្តចល័តសម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ចំនួន៣គ្រឿងបន្ថែមទៀត។ ឧបករណ៍នៅតាមទីតាំងទាំនោះ ផ្តល់ព័ត៌មានផ្ទាល់ (Real Time) ពីការប្រែប្រួលគុណភាពខ្យល់៕

អត្ថបទដែលជាប់ទាក់ទង