**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋមន្ត្រី ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «មជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា» របស់ក្រុមហ៊ុនហុងដា ខា ហាកាតា ខូអិលធីឌី (Honda Cars Hakata Co., Ltd) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលនេះ កើតឡើងពីភាពជាដៃគូដែលបានចាប់ផ្តើមតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ITI និងក្រុមហ៊ុន ដែលបានបង្កើតជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនាពេលនេះ។ សមិទ្ធផលនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងមូលធនមនុស្សដែលមានជំនាញ និងផលិតភាពការងារខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត។ កិច្ចសហការនេះ ក៏នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជន សិស្ស និងនិស្សិតកម្ពុជា ជាមួយប្រជាជនជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាពេលវេលាដ៏សមស្រប ដែលឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងរីកលូតលាស់ ហើយជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនាំឱ្យតម្រូវការប្រើប្រាស់ និងថែទាំរថយន្តកើនឡើង ជាពិសេសជំនាញតោន និងបាញ់ថ្នាំនេះតែម្តង។ មជ្ឈមណ្ឌលនេះ មិនត្រឹមតែផ្តល់ឱកាសការងារដែលមានប្រាក់ចំណូលសមរម្យក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បើកផ្លូវឱ្យសិស្សានុសិស្សអាចយកចំណេះជំនាញទៅបម្រើការងារនៅប្រទេសជប៉ុន ដែលកំពុងមានតម្រូវការខ្ពស់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ITI ធ្វើការថែទាំមជ្ឈមណ្ឌលនេះឱ្យបានល្អ ដើម្បីដំណើរការដោយជោគជ័យ និងបន្តពង្រីកកិច្ចសហការជាមួយដៃគូដទៃទៀត។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់គ្រូបង្គោលទាំង ៤រូប ដែលបានបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ៣ខែ នៅប្រទេសជប៉ុននាពេលកន្លងមក ឱ្យខិតខំធ្វើការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់សិស្ស និស្សិត ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និងទទួលបានឱកាសការងារដែលមានប្រាក់ខែខ្ពស់ ទាំងក្នុង និងក្រៅប្រទេស។

តាមការបញ្ជាក់ពីលោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងលោក កូស៊ីរ៉ូ មុតូ នាយកប្រតិបត្តិក្រុមហ៊ុន Honda Cars Hakata, ក្រុមហ៊ុនបានផ្តល់នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ការបំពាក់ឧបករណ៍ និងសម្ភារបរិក្ខារ សរុបជាទឹកប្រាក់ប្រមាណ ២៧ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងការបណ្តុះបណ្តាលគ្រូបង្គោល។ តាមផែនការ គ្រូបង្គោលសរុបចំនួន ១៦នាក់ នឹងត្រូវបណ្តុះបណ្តាលឱ្យបានក្នុងរយៈពេល ៤ឆ្នាំ (២០២៤-២០២៨)៕

អត្ថបទដែលជាប់ទាក់ទង