នគរបាលខេត្តឧត្ដរមានជ័យ ចុះជួយសម្រួលចរាចរណ៍ជាប្រចាំ ដល់សិស្សតាមសាលារៀននៅតាមមូលដ្ឋាន

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ជាតិ និងការបទបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញការិយាល័យចរាចរណ៍ កម្លាំងជំនាញតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានបន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សជាប្រចាំ នៅតាមសាលារៀន ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ៕
