**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ប្រជាជនមីយ៉ាន់ម៉ានាំគ្នាតម្រង់ជួរ ដើម្បីបោះឆ្នោតសកលរៀបចំដោយរដ្ឋាភិបាលយោធា

ណៃពិដោ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ប្រជាជននៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តហែកហួរដោយសង្រ្គាមស៉ីវិល បាននាំគ្នាទៅតម្រង់ជួរ ដើម្បីទម្លាក់សន្លឹកឆ្នោតក្នុងដំណាក់កាលទី២ នៃដំណើរការបោះឆ្នោតសកលរៀបចំដោយរដ្ឋាភិបាលយោធា បន្ទាប់ពីដំណាក់កាលដំបូង បានមើលឃើញចំនួនអ្នកចូលរួមបោះឆ្នោតដ៏ទាបមួយ ខណៈការបោះឆ្នោតសកលនេះ ត្រូវបានរិះគន់យ៉ាងទូលំទូលាយថា គឺគ្រាន់តែជាឧបករណ៍ ដើម្បីផ្តល់ភាពស្របច្បាប់ដល់របបសឹកប៉ុណ្ណោះ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ក្នុងជម្លោះរ៉ាំរ៉ៃ ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១ ហើយ បានចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលនោះ គឺលោកស្រី អោងសាន ស៊ូជី ជាហេតុនាំឱ្យមានសង្រ្គាមស៉ីវិល ដែលអូសបន្លាយមកទល់ ពេលនេះ និងរាលដាលនៅផ្នែកមួយចំនួនធំនៃប្រទេស។

គណបក្ស NLD របស់លោកស្រី ស៊ូជី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានរំលាយចោល រួមជាមួយគណបក្សជាច្រើនផ្សេងទៀត ដែលប្រឆាំងរបបយោធា។ មិនតែប៉ុណ្ណោះ ក្រុមឧទ្ទាមប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធជាមួយ យោធា ក៏បានបដិសេធចូលរួមដំណើរការបោះឆ្នោតផងដែរ។ អង្គការសហប្រជាជាតិ រួមជាមួយក្រុមប្រទេសលោកខាងលិច និង ក្រុមឃ្លាំមើលសិទ្ធិមនុស្សជាច្រើន យល់ឃើញថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតក្លែងក្លាយមួយ ដែលមិនប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ឬជឿជាក់បានឡើយ។

គណបក្ស Union Solidarity and Development Party ដែលគាំទ្រដោយយោធា កំពុងទទួលសំឡេងគាំទ្រនាំមុខគេ ក្នុងគម្លាតដ៏ធំមួយ ក្រោយឈ្នះបានអាសនៈចំនួន៩០ ក្នុងចំណោម១០២ ដែលត្រូវបានដាក់ឱ្យប្រកួតប្រជែងយក ក្នុងដំណាក់កាល ដំបូងនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលបានមើលឃើញ អ្នកទៅចូលរួមបោះឆ្នោតត្រឹម ៥២.១៣ភាគរយប៉ុណ្ណោះ ដែលជាអត្រាដ៏ទាបមួយ ធៀបនឹងការបោះឆ្នោតកាលពី ឆ្នាំ២០២០ និងឆ្នាំ២០១៥។

គួរបញ្ជាក់ថា ការបោះឆ្នោតជុំចុងក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា។ សរុបទាំង៣ដំណាក់កាល ការបោះឆ្នោតនឹងធ្វើឡើង នៅតាមក្រុងចំនួន២៦៥ ក្នុងចំណោម៣៣០ក្រុង ក្នុងនោះរួមមានទាំងតំបន់ដែលរបបសឹក មិនមានការគ្រប់គ្រងពេញលេញទាំងស្រុងឡើយ។ ម៉្យាងវិញ កាលបរិច្ឆេទសម្រាប់ប្រកាសលទ្ធផលបោះឆ្នោត ក៏មិនទាន់ត្រូវបានប្រកាសឱ្យដឹង ជាសាធារណៈដែរ៕

អត្ថបទដែលជាប់ទាក់ទង