នគរបាលខណ្ឌបឹងកេងកង បេីកកិច្ចប្រជុំការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ
ភ្នំពេញ៖ អធិការដ្ឋានននគរបាលខណ្ឌបឹងកេងកងនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបេីកកិច្ចប្រជុំការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង តំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋា នសវនកម្មផ្ទៃក្នុង ។
ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីក្រុមការងារ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង លោក-លោកស្រីអធិការរង នាយផ្នែក នាយប៉ុស្ដិ៍ និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕