**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ អំពីបច្ចុប្បន្នភាពនៃការវិវត្តស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការបន្តចូលរួម សកម្មភាពរបស់អង្គទូត និងបានកត់សម្គាល់ថា បន្ទាប់ពីកំណើនភាពតានតឹងថ្មីៗនេះ ស្ថានការណ៍ ហាក់ដូចជាកំពុងវិលមករកផ្លូវត្រូវវិញ ដូចបានឆ្លុះបញ្ចាំងដោយការសម្រេចបាននូវសមិទ្ធផលផ្នែក ការទូតសំខាន់ៗ ដែលរួមមានកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ កិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) រវាងកម្ពុជា-ថៃ នាថ្ងៃទី ២៧ ខែធ្នូ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួមនៃកិច្ច ពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)រវាងកម្ពុជា-ថៃ ដែលឆ្លើយតបនឹងអាទិភាពសំ ខាន់ៗសំដៅកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត ក៏ដូចជាការស្តារសន្តិភាព និងភាពប្រក្រតី ឡើងវិញ ក្នុងនោះរួមមានបទឈប់បាញ់ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃត្រង់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ការព្រមព្រៀងដើម្បីធានាឱ្យជនភៀសសឹកផ្ទៃក្នុងប្រទេសអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង និងការប្តេជ្ញាចិត្តឡើងវិញ ចំពោះដំណោះ ស្រាយជម្លោះដោយសន្តិវិធី តាមរយៈការដោះស្រាយឫសគល់នៃជម្លោះ រួមទាំងការបន្តឡើងវិញនូវ ការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ ចំពោះការដោះលែងយោធិនកម្ពុជាទាំង១៨រូប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុក ចិត្តឡើងវិញ និងបានសម្តែងនូវអំណរគុណដល់គ្រប់ភាគីទាំងអស់ដែលបានគាំទ្រ និងរួមចំណែកដល់ការវិវត្តជាវិជ្ជមានទាំងនេះ។ ទោះយ៉ាងណាក្ដី ឯកឧត្តម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងថា ជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ នៅតាមមូលដ្ឋានជាច្រើនក្នុងខេត្តចំនួនបួនរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់រចនាសម្ព័ន្ធស៊ីវិល និងវិលត្រឡប់ចូលទៅតំបន់ទាំងនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យសកម្មភាពជាក់ស្តែង ដើរស្របនឹងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងគោលការណ៍អន្តរជាតិពាក់ព័ន្ធ ក៏ដូចជាស្មារតីកិច្ចសហប្រតិបត្តិការអាស៊ាន។

ស្តីពីបញ្ហាព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជា និងថៃមានព្រំដែនរួមដែលទទួលស្គាល់ជាអន្តរជាតិ កំណត់ដោយផែនទីដែលផលិតឡើងស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧។

ឯកឧត្តមបានលើកពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការងារកំណត់ព្រំដែន ដែលសម្រេចបានដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ជាពិសេសក្នុងពេលថ្មីៗនេះនៅ ទីតាំងចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ និង ៤២-៤៧ និងបានរំលឹកឡើងវិញនូវចំណុចទី៣នៃ សេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា- ថៃ ដែលបញ្ជាក់យ៉ាងច្បាស់ថា រាល់ការព្រមព្រៀងទាំងអស់ក្រោមសេចក្តីប្រកាសរួមនេះ គឺមិនប៉ះពាល់ ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើយ។ ក្នុងន័យនេះ កម្ពុជាបានស្នើឱ្យមានការកោះប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកជាបន្ទាន់ ដើម្បីពន្លឿនការងារស្របតាមស្មារតីនៃសេចក្តី ប្រកាសរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការ ធានាការរក្សាបទឈប់បាញ់បច្ចុប្បន្នឱ្យនៅខ្ជាប់ខ្ជួន។ អាទិភាពបន្ទាន់របស់កម្ពុជាគឺការអនុវត្តបទឈប់ បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធឱ្យបានពេញលេញ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ រួមទាំង ការអនុញ្ញាតឱ្យប្រជាជនស៊ីវិលភៀសសឹកបានវិលត្រឡប់ទៅទីលំនៅវិញប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ ការបន្តការងារ វាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កិច្ចសហ ប្រតិបត្តិការជាក់ស្តែងក្រោមក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមរយៈ ក្រុមការងារសម្របសម្រួលរួមការដោះមីនស្របតាមស្តង់ដារនីតិវិធីប្រតិបត្តិការដែលបានព្រមព្រៀងគ្នា និងការរក្សាច្រកទំនាក់ទំនងបើកចំហរវាងអាជ្ញាធរយោធា និងក្រសួងការបរទេស។

ឯកឧត្តមបាន សង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តពេញលេញនៃបទឈប់បាញ់ ព្រមទាំងវិធានការចាំបាច់ផ្សេងទៀតដែល បានព្រមព្រៀងគ្នា ដើម្បីតម្លាភាព ការកសាងទំនុកចិត្ត និងការជឿទុកចិត្តគ្នា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាង ហើយនឹងនៅតែជាប្រទេសជិតខាងរហូតតទៅមុខ ដែលមានការទទួលខុសត្រូវរួមគ្នាដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាពចីរកាលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ សម្រាប់តំបន់ និងសម្រាប់គ្រួសារអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា កម្ពុជាជ្រើសរើសយកសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងតាមផ្លូវការទូតដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះតំណាងក្រសួងការពារជាតិ និងលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានធ្វើសេចក្តីរាយការណ៍ និងបទបង្ហាញអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង