**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន

ឯកឧត្តម វង សូត អញ្ជើញសួរសុខទុក្ខគ្រួសារយុទ្ធជនពលីនៅលើសមរភូមិ ក្នុងបេសកកម្មការពារទឹកដី នៅស្រុកមេមត់

ត្បូងឃ្មុំ៖ ដើម្បីជួយសម្រាលទុក្ខលំបាកគ្រួសារយុទ្ធជនពលីជីវិតនៅសមរភូមិមុខ តំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ក្នុងបេសកកម្មការពារបូរណភាពទឹកដី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារយុទ្ធជនពលី លោកឧត្តមសេនីយ៍ត្រី សុខ ផល ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបានពលីជីវិតក្នុងការការពារបូរណភាទឹកដីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលជូនចំពោះក្រុមគ្រួសារយុទ្ធពលី ក្នុងស្មារតីស្នេហាជាតិ និងការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំចំពោះវីរកងទ័ព និងប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ក៏បានសម្ដែងនូវការសោកស្ដាយ និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់វីរយុទ្ធជន ដែលនេះគឺជាការបាត់បង់អ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តមដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហានជាមួយខ្មាំងសត្រូវដែលបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ពលិកម្មដែលពុំអាចកាត់ថ្លៃបានរបស់យុទ្ធជនកម្ពុជា គឺដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះក្នុងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមនេះ។

ជាការដឹងគុណនូវគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរនិងយកចិត្តទុកដាក់ជានិច្ច ហើយបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសពបានយ៉ាងសមរម្យបំផុត។

ឯកឧត្តម គូសបញ្ជាក់ថា ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវរួបរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ បន្តជឿជាក់ និងផ្តល់កម្លាំងចិត្តដល់វីរៈកងទ័ពជួរមុខ ព្រមទាំងគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គភស្តុភារកំពូល និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់ទឹកដីពីការឈ្លានពានរបស់សត្រូវឡើយ។

សកម្មភាពចុះសួរសុខទុក្ខគ្រួសារយុទ្ធជនពលី នាឱកាសនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំរដ្ឋសភា និងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋសភា និងរាជរដ្ឋាភិបាល មិនដែលបំភ្លេចនូវពលិកម្មរបស់វីរកងទ័ព វីរកងនគរបាល ហើយតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ជាការចូលរួមរំលែកមរណទុក្ខជូនគ្រួសារសព ឯកឧត្តម វង សូត បាននាំយកនូវថវិកាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ១លានរៀល ព្រមទាំងថវិកាឯកឧត្តមផ្ទាល់ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ៤លានរៀលទៀត សរុប ៥លានរៀល អង្ករ ២៥០គីឡូក្រាម និងមី ៥កេសជូនគ្រួសារសពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង