**សមាជិក ប.ស.ស. អាចចុះបញ្ជីតាមរយៈ កម្មវិធីទូរសព្ទដៃដោយខ្លួនឯង និងមានភាពងាយស្រួលជាងមុន**ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារឱ្យសាធារណជនចូល​ទស្សនា​នៅថ្ងៃទី២១ ខែកញ្ញា ក្នុង​ក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប**កម្ពុជា និងចិន បង្ហាញជំហររួមគ្នា បន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**រដ្ឋមន្ត្រីសាធារណការ៖ រាជរដ្ឋាភិបាល កំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយ ក្នុងការរួមចំណែកជំរុញសន្ទុះ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល**ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើបទ​បង្ហាញ​​​ជូន​ឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់**ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូវនិករបស់ជប៉ុន «មីនេបៀ-Minebea» នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ កញ្ញា ខាងមុខនេះ**រថយន្ដដឹកលើសទម្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង**ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ**ជប៉ុន រីករាយសហការ លើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា មកកាន់ប្រទេសជប៉ុន**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែសីហា និងលើកទិសដៅការងារបន្ត**ក្រុមហ៊ុនធំៗចំនួន៧ ប្រកាសផ្តល់ឱកាសការងារ ២៧៤កន្លែងសម្រាប់យុវជន ក្នុងវេទិកាការងាររបស់ NEA នៅថ្ងៃស្អែកនេះ**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើង**ធនាគារកណ្តាល៖ GDP របស់បារាំងនឹងកើនឡើង ១.១% ក្នុងឆ្នាំ២០២៤**បុគ្គលិកអប់រំកម្ពុជា ៦រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ភាសាចិន និងវប្បធម៌សម្រាប់មន្ត្រីអប់រំពីបណ្តាប្រទេសខែ្សក្រវាត់មួយ-ផ្លូវមួយ នៅចិន**មហាសន្និបាត UN កំពុងពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ដោយប៉ាឡេស្ទីន**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និងជាង ២,៨០០នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅលីបង់**អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក**វេទិកាពហុភាគី ស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ CamGAP**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)  **រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ដោយជិះមិនបង់ប្រាក់

WHO វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម

កំពង់ចាម៖ លោក Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសុខភាពពិភពលោក (WHO) បានសម្ដែងនូវការ អបអរសាទរ និង កោតសសើរ ចំពោះ ភាព ជោគជ័យ ក្នុង ការ គ្រប់គ្រ ង ប្រយុទ្ធ ប្រឆាំង នឹង ជម្ងឺ កូវីដ -១៩ ដេីម្បី សង្គ្រោះ អាយុជីវិត របស់ ប្រជាពលរដ្ឋ ពីសំណាក់ ថ្នាក់ ដឹកនាំ ខេត្តកំពង់ចាម ក៏ដូចជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ផង ដែរ ។

ក្នុងកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីស្វែងយល់អំពីវឌ្ឍនភាពក្នុងវិស័យសុខាភិបាល ជាពិសេសលើកម្មវិធីចាក់វ៉ាក់សាំងកូវីដ -១៩ លោក Takeshi kasai បាន សម្តែង នូវការ កោត ស្ញប់ស្ញែង ចំពោះ រាជរដ្ឋាភិបាល កម្ពុជា និង ក្រសួង សុខាភិបាល ក៏ដូចជា រដ្ឋបាល ខេត្តកំពង់ចាម ផងដែរ ដែល មាន កិច្ច ខិតខំ ប្រឹងប្រែង ក្នុង យុទ្ធនាការ ចាក់ វ៉ាក់សាំង គ្របដណ្ដប់ កម្រិត ខ្ពស់ លើ ប្រជាពលរដ្ឋ ។ ហើយ ឯកឧត្ដម ក៏ បាន សម្ដែងនូវ ការ សោកស្ដាយ ផងដែរចំពោះ សមាជិក គ្រួសារ ដែល បាន ស្លាប់ បាត់បង់ ជីវិត ដោយ សារ ជំងឺ កូវីដ ១៩ ក្នុង ខេត្តកំពង់ចាម ទាំង ៣៤២នាក់ ។

លោក Takeshi kasai បាន បន្ត ថា ទោះបីជា យ៉ាងណា ក៏ ដោយ ក្រោម ការ ដឹកនាំ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន យកចិត្ត ទុកដាក់ យ៉ាង ខ្លាំង លើ ក្រុមគ្រួសារ ដែល បាន ស្លាប់ បាត់បង់ ជីវិត ដោយ សារ ជំងឺ កូវីដ ១៩គ្រប់ៗគ្នា ។ ព្រមទាំង បាន កោតសសើរ ចំពោះ ការ រៀប យុទ្ធសាស្ត្រ របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែល បានរៀបចំ ផែនការ ធ្វើ យ៉ាងណា ឲ្យ ប្រជាពលរដ្ឋ ដែល មាន ការ រវល់ ការងារ ស្រែ ចម្ការ បាន ទទួល វ៉ាក់សាំង ការពារ ជម្ងឺ កូវីដ ១៩ ទាំងដូស មូលដ្ឋាន និង ដូស ជម្រុញ ឲ្យ គ្រប់ៗគ្នា ។

ជាមួយគ្នា នោះ លោក Takeshi kasai បាន សម្ដែង នូវការ អបអរសាទរ ចំពោះ មន្ទីរ ពេទ្យ ខេត្តកំពង់ចាម ដែល ទទួល បាន ម៉ាស៊ីន ផលិត ខ្យល់ អុកស៊ីហ្សែន សម្រាប់ បម្រើ ឲ្យ ការ ព្យាបាល ជំងឺ ទូទៅ ជា អំណោយ របស់ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និង លោក ជំទាវ ដែលអាចផលិត ខ្យល់ អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង