នាយគ្រឿន ប្រកាសចាកចេញពី CTN ដែលជាទីកន្លែងផ្ដល់កំណើត
ភ្នំពេញ៖ នាយគ្រឿន ដែលជាប្អូនប្រុសបង្កើតរបស់នាយ ពែក មី បានសម្រេចចិត្តចាកចេញពីស៊ីធីអិន
នាយគ្រឿនបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ នេះថា “រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក”។
សូមរំលឹកថា កាលពីម្សិលមិញនេះ លោក ពែក មី ដែលជាបងប្រុស នាយ គ្រឿន ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះមួយបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស្ថានីយទូរទស្សន៍ស៊ីធិអិន ក្រោយរូបលោកបានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំកន្លងមកនេះ៕