ប្រជាពលរដ្ឋចំនួន៧៧គ្រួសារ នៅក្នុងឃុំទន្លូង និងឃុំមេមត់ ដែលជាគ្រួសារងាយរងគ្រោះបំផុតបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខា បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុកមេមត់ ក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុក ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំទន្លូង ឃុំមេមត់ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនគ្រួសារងាយរងគ្រោះបំផុត សរុបរួម៧៧គ្រួសារ នៅក្នុងឃុំទន្លូង ចំនួន៤៤គ្រួសារ និងឃុំមេមត់ ចំនួន៣៣គ្រួសារ (វិរ:កងទ័ព៣គ្រួសារ និងស្រ្តីសម្រាលកូន១គ្រួសារ) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសសំនេះសំណាលនោះ ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានអញ្ជើញមានប្រសាសន៍នាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវ ពេជ្រ ច័ន្ទមុនី អនុប្រធានអចិន្ត្រៃយ៍ ជូនចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំង៧៧គ្រួសារខាងលើ ដោយសេចក្ដីអាណិតអាសូរ និងសេចក្ដីនឹករលឹកចំពោះបងប្អូនជានិច្ច ហើយតែងតែបានដាស់តឿនឱ្យសាខាខេត្តគោលដៅយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជួយសម្រួលដល់ការលំបាករបស់បងប្អូនតាមរយ:ការផ្តល់ជូននូវអំណោយមនុស្សធម៌ដល់បងប្អូន ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនមានភាពរើសអើង ឬប្រកាន់និន្នាការនយោបាយ ទោះបីជាក្នុងកាល:ទេស:ណាមួយក៏ដោយ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្ហូនទាំងអស់គ្នាជួយថែទាំសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសជំងឺគ្រុនឈាម និងជំងឺមិនឆ្លងដែលជាឃាតករអាចសម្លាប់បងប្អូនបាន ព្រមទាំងបានជូនពរដល់បងប្អូនឱ្យឆាប់ជាសះស្បើយពីរោគាពាធទាំងអស់គ្នា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕

