**ឯកឧត្តម អ៊ុំ រាត្រី ចូលរួមរំលែកទុក្ខគ្រួសារសព២នាក់ប្តីប្រពន្ធ ដែលបានស្លប់បាត់បងជីវិត ក្នុងឧបទ្ទវហេតុដួលរលំអគារក្នុងប្រទេសថៃ**វិមានក្រឹមឡាំង៖ រុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល**ប្រទេសចិន​​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ ដោយ​បាន​បង្ហាញថ្ម​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​បំផុត**ថៃប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករក នៅទីតាំងនៃអគារដែលបាក់រលំ ក្នុងអំឡុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា**ប្រធានាធិបតីបារាំង៖ អ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនមិនអាចដណ្ដើមយកមកវិញនូវទឹកដីដែលរុស្ស៉ី ដណ្ដើមកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤នោះទេ**អ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ នៅក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រសប្ដាហ៍នេះ**ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីប្រចាំនៅប្រទេសចិនចំនួន ៨រូប មកទស្សនា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានារដូវកាលបៃតង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥**កម្ពុជា និងអាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការទូតបៃតង ទោះជាមានការផ្លាស់ប្តូរទិសដៅជំនួយអាមេរិកក្តី**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម**អគ្គនាយកដ្ឋានគយ ណែនាំស្តីពីការពង្រឹង ប្រសិទ្ធភាពគ្រប់គ្រង ការនាំចូលផ្លែទុរេនស្រស់**ឯកឧត្តម ហែម វណ្ណឌី ជំរុញការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធិភាព**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥**គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបបន្ថែមបានទទួលមរណភាព**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅលោក សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គម ដើម្បីបំភ្លឺជុំវិញការផលិតមាតិការ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង**ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន សម្រាប់ពលករជំនាញដើម្បីទៅធ្វើការនៅប្រទេសជប៉ុន**ក្រសួងសាធារណការ ដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន**ផ្លូវខេត្តលេខ ១៤៦B ដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍**រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកម្មវិធី បណ្តុះបណ្តាលអាជីវកម្មបង្កើតថ្មី ACTSmart

អភិបាលខេត្តកំពង់ចាម អញ្ជើញជួប សម្តែងការគួរសម និងសវនាការជាមួយឯ នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈ អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួប សម្តែងការគួរសម និងសវនាការជាមួយឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) នៅសាលាខេត្តកំពង់ចាម។

ជំនួបនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកស្រី វេជ្ជបណ្ឌិត លី អាយលែន ប្រធានអង្គការសុខភាពពិភពលោក(WHO) ប្រចាំប្រទេសកម្ពុជា និងប្រតិភូអមដំណើរ ព្រមទាំង អភិបាលរងខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ជាកិច្ចស្វាគមន៍ ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតTakeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) សម្រាប់វត្តមានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ទឹកដីខេត្តកំពង់ចាមនាពេលនេះ ហើយ ឯកឧត្តម អភិបាលខេត្តក៏បានរំលឹកអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមកន្លងមក រហូតទទួលបានជោគជ័យមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។

ឯកឧត្តម អភិបាលខេត្តបន្តថា ជោគជ័យទាំងនេះ ក៏ព្រោះតែកម្ពុជាមានភ័ព្វសំណាងបំផុតដោយយើងមានថ្នាក់ដឹកនាំល្អ ចេះគិតគូរពីសុខទុក្ខ និងអាយុជីវិតរបស់ប្រជាជន គឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតយើងការពារបានពីការរាតត្បាតនៃជំងឺមហាប្រល័យនេះ។

ក្នុងឱកាសនោះ ឧត្តមបណ្ឌិត Takeshi kasai បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសបានជំរុញឱ្យប្រជាពលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង