**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ

ប្រធានរដ្ឋសភា ប្រគល់ម៉ាសការពារសារធាតុពុលជូនតំណាងក្រសួងការពារជាតិ សម្រាប់ចែកជូនវីរកងទ័ពនៅសមរភូមិមុខ

ភ្នំពេញ៖ ក្រោយពីទទួលបានម៉ាសការពារសារធាតុពុល ពីសមាជិកសមាជិការដ្ឋសភានិងសប្បុរសជននានា នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានប្រគល់ម៉ាសទំាងអស់នេះជូនតំណាងក្រសួងការពារជាតិ សម្រាប់ធ្វើការបែងចែកជូនវីរកងទ័ពកម្ពុជា នៅតាមសមរភូមិមុខ ដែលកំពុងតតំាងយ៉ាងអង់អាចក្លាហានប្រឆំាងការឈ្លានពានរបស់ថៃ មកលើធិបតេយ្យរបស់កម្ពុជាទំាងកំរោលនិងឃោរឃៅជាទីបំផុត ដោយបានរំលោភច្បាប់អន្តរជាតិ បង្កអសន្តិសុខក្នុងតំបន់និងសកលលោក។

ម៉ាសការពារសារធាតុពុល ដែលសម្តេចប្រធានរដ្ឋសភា ប្រគល់ជូនតំណាងក្រសួងការពារជាតិនាពេលនេះ មានចំនួន៥ពាន់។ កន្លងមកសម្តេចប្រធានរដ្ឋសភា បានទទួលជំនួយជាម៉ាសការពារសារធាតុពុលនេះ ពី គណៈកម្មការទី៨ នៃរដ្ឋសភានិងពីឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា និងលោកជំទាវ ផងដែរ។

ម៉ាសការពារសារធាតុពុលទាំងនេះ ពិតជាមានសារៈសំខាន់និងឆ្លើយតបតម្រូវការជាក់ស្តែង។ ដ្បិតអីនៅក្នុងការឈ្លានពានមកលើអធិបតេយ្យកម្ពុជាកម្ពុជានាពេលនេះ ថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ ព្រមទំាងផ្សែងពុលយ៉ាងព្រៃផ្សៃ មកលើវីរកងទ័ពនិងពលរដ្ឋស៊ីវិលរបស់កម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនវីរកងទ័ពទំាងអស់ ដែលបានខិតខំតស៊ូស្វិតស្វាញ ក្រាញននៀល ប្រយុទ្ធប្រឆំាងនឹងការឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាដោយគោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ថ្នាក់ដឹកនាំ មិនចុះញ៉មនឹងខ្មាំងសត្រូវឡើយ។ វីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធជនក្នុងសមរភូមិមុខ បានជំរុញឱ្យមានកម្លំាងសាមគ្គីជាតិយ៉ាងរឹងមាំឈរពីក្រោយ លើកទឹកចិត្តនិងឧបត្ថម្ភគំាទ្រជានិច្ច។

ថ្នាក់ដឹកនាំរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅបន្តទទួលបានជំនួយឧបត្ថម្ភជាបន្តបន្ទាប់ និងធ្វើការបែងចែកអំណោយទំាងអស់នោះ ជូនសមរភូមិជួរមុខបន្តទៀត ឆ្លើយតបការអំពាវនាវនិងការយកចិត្តទុកដាក់ជាខ្លំាងបំផុត ចំពោះវីរកងទ័ពនិងពលរដ្ឋ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ៕

អត្ថបទដែលជាប់ទាក់ទង