ក្រសួងការពារជាតិកម្ពុជា ប្រកាសទាត់ចោលការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod English ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានប្រកាសទាត់ចោលការផ្សព្វផ្សាយរបស់ផេកសារព័ត៌មាន Khaosod English បានផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។
ក្រសួងការពារជាតិកម្ពុជាទាមទារឱ្យភាគីថៃ ត្រូវបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងពង្រឹងវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាសារព័ត៌មាន។
សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជានឹងមិនចុះចាញ់នឹងការ បង្ខិត បង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕

