**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ

ប្រជារាស្ត្រភៀសសឹកជាង ៣ពាន់គ្រួសារ នៅមណ្ឌលសុវត្ថិភាព ខេត្តបន្ទាយមានជ័យ ទទួលបានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមពី ព្រះករុណាព្រះមហាក្សត្រ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


បន្ទាយមានជ័យ៖ ដោយព្រះរាជហឫទ័យគិតគូរពីសុខទុក្ខ និងក្តីអាណិតអាសូរចំពោះប្រជារាស្ត្រភៀសសឹកនៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០ម៉ឺនដុល្លារអាម៉េរិក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយសម្រាលការលំបាកដល់ប្រជារាស្ត្រភៀសសឹក។ ភ្លាមៗបន្ទាប់ពីទទួលបានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងទិញស្បៀង-សម្ភារប្រើប្រាស់ និងបានចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ចែកជូនប្រជាជនភៀសសឹកចំនួន ៣.២០០គ្រួសារ រួមមានស្ត្រីមានផ្ទៃពោះ ទារក កុមារ ជនពិការ ចាស់ជរា ដែលបង្ខំចិត្តរត់ភៀសខ្លួនចាកចោលផ្ទះសម្បែង មកកាន់មណ្ឌលសុវត្ថិភាព ខេត្តបន្ទាយមានជ័យ។

ពិធីនេះសំណេះសំណាល និងចែកព្រះរាជអំណោយខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងមន្ត្រីរួមដំណើរជាច្រើនរូប។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងភ្លាមៗដោយមិនបង្អែបង្អង់ នាំយកព្រះរាជអំណោយផ្តល់ជូនបងប្អូនភៀសសឹកដែលកំពុងជួបការលំបាកនាពេលនេះ។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបានពាំនាំនូវព្រះរាជឱង្ការ ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើទោះបីជាព្រះអង្គមិនបានយាងមកដោយផ្ទាល់ក៏ដោយ ក៏ព្រះអង្គបានចាត់ទុកសុខទុក្ខ និងទុក្ខលំបាករបស់ប្រជានុរាស្ត្រ ជាទុក្ខលំបាករបស់ព្រះអង្គផ្ទាល់ដែរ។ ជាពិសេសព្រះអង្គទាំងទ្វេ តែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា តាមវីរៈគំរូដ៏ថ្លៃថ្លារបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលតែងតែធ្វើជារៀងដរាបមក ដែលនេះសបញ្ជាក់អំពីគុណធម៌ និងទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តមរបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានពាំនាំនូវក្តីអាណិតស្រឡាញ់ និងចែករំលែកនូវទុក្ខលំបាកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងផ្តាំផ្ញើសូមឱ្យបងប្អូនគិតគូរថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ ព្រោះថាពេលនេះបងប្អូនទាំងអស់បានមកដល់ទីកន្លែងមានសុវត្ថិភាពហើយ ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់តែងតែគិតគូរជាប់ជានិច្ច និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាជនភៀសសឹកទាំងអស់ត្រូវចូលរួមសម្អាតអនាម័យបរិស្ថាននៅជុំវិញមណ្ឌលសុវត្ថិភាពឱ្យបានស្អាតល្អ និងត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតជំងឺផ្សេងៗ ព្រមទាំងតាមដានរាល់ព័ត៌មានពិត ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងស្ដាប់នូវព័ត៌មិនពិតបំពុលសង្គមនានា។

សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ផ្តល់ជូនបងប្អូនប្រជារាស្ត្រភៀសសឹក ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកបរិសុទ្ធ ១កេស និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង